កូវីដ៖ ថៃបន្តមានមនុស្សស្លាប់ប្រចាំថ្ងៃរាប់សិបនាក់ កើនដល់ជិត ៣ម៉ឺននាក់ហើយ

បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី៩ ឧសភានេះថា មានការឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៤៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីនេះ ក៏មានមនុស្សស្លាប់ព្រោះជំងឺកូវីដ ចំនួន៥៥នាក់ទៀត ក្នុងពេលដូចគ្នា ជាហេតុនាំឲ្យមនុស្សស្លាប់ព្រោះជំងឺនេះ កើនដល់ ជិត៣ម៉ឺននាក់ហើយ ក្នុងប្រទេសថៃ។

ក្រសួងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦,៤៨៤ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៤ករណីទៀតជាករណីនាំចូល។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១២,៧៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣៣១,៣៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,១៤៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.២១លាននាក់។

គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៤លានដូស ក្នុងនោះប្រជាជនជាង ៥១.៣៥លាននាក់ (៧៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.១៣លាននាក់ (៣៧.៤%) បានចាក់ដូសជំរុញ៕ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner