កូវីដ-១៩៖ វៀតណាមបន្តធ្លាក់ចុះករណីឆ្លងប្រចាំថ្ងៃ និងស្លាប់មនុស្សមានតែម្នាក់

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,២៦៩ករណីបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី៨ ឧសភា ជាការបន្តធ្លាក់ចុះច្រើននូវ ចំនួនឆ្លងប្រចាំថ្ងៃ។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៣៣៨ករណី។

ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១៤០ករណី និងខេត្ត Tuyên Quang ១៣៥រណី។ ក្នុងរបាយការណ៍នាថ្ងៃអាទិត្យម្សិលមិញនេះដែរ វៀតណាមក៏បានរកឃើញ ករណីអ្នកស្លាប់មនុស្សព្រោះជំងឺកូវីដ ចំនួនម្នាក់ទៀត។

ត្រឹមថ្ងៃទី៨ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៧៦,១៨៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣២០,៥៩១នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៦នាក់៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner