តំណាង ឯកឧត្តម វង សូត ចុះជួបសំណេះសំណាល ប្រគល់អំណោយ និងប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្ដាល ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា ចំណាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំក្រែក នាំយក អំណោយគ្រឿងឧបភោគបរិភោគយ៉ាងច្រើនរបស់ឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ទៅ ចែក ជូនសមាជិកបក្សមូលដ្ឋានក្នុងឃុំក្រែក និង ផ្ដាំផ្ញើដល់ប្រជាពល រដ្ឋ នៅក្នុងឃុំក្រែកទាំងអស់ សូមទៅបោះឆ្នោតជូនគណបក្ស ប្រជា ជន កម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ប្រគល់អំណោយ និងប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ ស្រុក ចុះជួយឃុំក្រែក ស្រុកពញាក្រែកនេះដែរឯកឧត្តម ជា ចំណាន បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរ បស់ រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយក៏ជាហេតុដែលធ្វើឱ្យប្រជាពលរដ្ឋ កាន់តែផ្តល់ការជឿជាក់ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ទន្ទឹមនេះ តាមរយៈក្រុមការងារនិងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ នៅតែជា អាទិភាព របស់គណបក្សប្រជាជនកម្ពុជា។

បើតាមរបាយការណ៍របស់លោក វង វ៉ាន់ស៊ាន ប្រធានគណៈ កម្មា ធិការ បក្សដ្ឋានមូលឃុំក្រែក បានឲ្យដឹងថា ឃុំក្រែក មានភូមិ ចំនួន៣៣ ក្នុងនោះ មានគណៈកម្មាធិការបក្សមូលដ្ឋានឃុំ មាន ២៩រូប គណៈសាខាបក្សភូមិមាន៣៣សាខាមាន សមាជិក ចំនួន ៩៩រូប ប្រជាពលរដ្ឋជាសមាជិកបក្សមានចំនួន១៤.០៣៧នាក់ ក្រុមបក្សមានចំនួន១,១៦៣ក្រុម គ្រួសារបក្សមាន ចំនួន៦.៦៧៨ គ្រួសារ ខ្នងផ្ទះមានចំនួន៦.០៣៣ខ្នងផ្ទះ និងមានប្រជាពលរដ្ឋដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបក្នុងឃុំមានចំនួន២០.២៦៩នាក់ផងដែរ៕
ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner