កម្ពុជាសំរុកបន្តចាក់វ៉ាក់សាំងដូសជំរុញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីជួយជម្រុញកាន់តែប្រសើរបង្កើន ភាពស៊ាំក្នុងសហគមន៍។ កម្ពុជារយៈពេល២ថ្ងៃចុងក្រោយនេះ មិនមានមនុស្សឆ្លងដោយសារ ជម្ងឺកូវីដ១៩នោះឡើយ។

យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៩ពាន់ ៤៥៣នាក់ ដែលនាំឲ្យតួលេខពល រដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៧៩ម៉ឺន ៤ពាន់ ៥១៨នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមាន ចំនួន ២ម៉ឺន ៩ពាន់ ៤៥៣នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះ បានចំនួន ១លាន ៩៥ម៉ឺន ៣៦០នាក់ ។

ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៤លាន ៩៧ម៉ឺន ៥ពាន់ ៥១០នាក់ ដែលស្មើនឹង ៩៣,៦០ភាគរយ ។ ដោយឡែក ការចាក់វ៉ាក់សាំងលើ កុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៧ម៉ឺន ៨ពាន់ ៨១៤នាក់ ដែលស្មើនឹង ៦២,០៣ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner