ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើក ទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

សូមជម្រាបថា នៅមុនពេលចេញដំណើរសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ តាមបណ្តាញសង្គមហ្វេសបុកថា ថ្ងៃនេះសម្តេច សុំលាបងប្អូនរយៈពេលខ្លីដើម្បីចូលរួមប្រជុំកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតេយ្យអាមេ រិក។

សម្តេចតេជោបន្តថា សម្តេចត្រូវចូលរួមបំពេញការងារនេះ ឱ្យបានល្អក្នុងក្របខណ្ឌជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ និងជាសមាជិកអាស៊ានដែលសម្តេចត្រូវតែទទួល។ វាជាការលំបាកប៉ុន្តែយើងត្រូវតែទទួល ដើម្បីប្រទេសជាតិ និងដើម្បីជាតិ សាសនា ព្រះមហាក្សត្ររបស់យើង។

សម្តេចបន្តថា នៅសហរដ្ឋអាមេរិកសម្តេចមានឱកាសដើម្បីបានជួបជាមួយនឹងបងប្អូនជនរួមជាតិផ្ទាល់របស់យើងនៅឯសហរដ្ឋអាមេរិក។ សម្តេចពិតជាផ្ដល់អាទិភាពសម្រាប់ជំនួបនៅថ្ងៃទី១០ និង ១១ ឧសភា ដែលបានរង់ចាំទទួលខ្ញុំនៅទីនោះ។

បន្ទាប់មកសម្តេចនឹងធ្វើកិច្ចការតាមការរៀបចំរបស់ម្ចាស់ផ្ទះ គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងវត្តមានរបស់ខ្ញុំក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ ក្រៅពីនោះ ក៏មានជំនួបផ្សេងៗទៀតដែលរាប់ទាំងមិត្តភក្កិបរទេសដែលសន្យាជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន ហើយមានការជួបជាមួយនឹងក្រុមមិត្តភ័ក្កិដែលជាជនជាតិអាមេរិក ដែលធ្លាប់ធ្វើការងារជាមួយគ្នាផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner