មេដឹកនាំបារាំង និងអាល្លឺម៉ង់សន្យាផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុបន្ថែមដល់អ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ក្នុងថ្ងៃចន្ទសប្តាហ៍នេះបានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងដែលមកទស្សនកិច្ចនៅបារាំង ដោយមេដឹកនាំទាំងពីរបានប្តេជ្ញាថា នឹងផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀតដល់អ៊ុយក្រែន។

លោក សូលស៍ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើសកម្មភាពរួមគ្នាជាផ្នែកមួយរបស់សហភាពអឺរ៉ុប ដោយប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់សង្គ្រាមកុំឱ្យរីករាលដាលដល់ប្រទេសដទៃទៀត។ ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសបារាំងជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីជាប់ឆ្នោតប្រធានាធិបតីបារាំងមួយអាណត្តិទៀត លោក ម៉ាក្រុង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃមិត្តភាពរវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក ម៉ាក្រុង បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ហើយបានកត់សម្គាល់ថា ការសម្រេចចិត្តសំខាន់ៗនឹងត្រូវធ្វើឡើងនៅកម្រិតអឺរ៉ុប ទាក់ទងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner