ក្រសួងបរិស្ថាននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា”នៅថ្ងៃទី១១ ខែ ឧសភាឆ្នាំ ២០២២

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានមួយយស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា”នៅថ្ងៃទី១១ ខែ ឧសភាឆ្នាំ ២០២២នេះ។

បើយោងតាមសេចក្តីប្រកាសចេញផ្សាយកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងរៀបចំជា “សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា” ដំបូងគេ និង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិលើកទី២ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

សៀវភៅគ្រឿងទេសនេះដែរក្រសួងបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារ អំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់ រុក្ខជាតិគ្រឿងទេសនៅកម្ពុជា ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុង ម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់បន្ថែមថា សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា នឹងមានចែកជូនដល់សាធារណជនបណ្ដាញសារព័ត៌មាន តំណាងស្ថាប័ន និងសិស្សនិស្សិតដែលអញ្ជើញចូលរួមក្នុងវេទិកាកេសរកូលជាតិ លើកទី២ និងទស្សនាពិព័រណ៍កេសរកូល នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្ដាញសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល សិស្ស និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយរីករាយ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner