ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញក្តីស្រមៃ និងបំណងប្រាថ្នាទាំងឡាយ។ វាគ្មានហេតុផលណាមួយធ្វើឲ្យអ្នកព្រួយបារម្ភចំពោះហេតុការដែលនឹងអាចកើតឡើងនោះទេ ពីព្រោះលោកអ្នកទទួលបានភាពឆ្លាតវាងវៃ ​លទ្ធភាពក្នុងការសម្រប និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ក្នុងពេលនេះនឹងកាន់តែប្រសើរ ប្រសិនបើអ្នកជាបុគ្គលិករដ្ឋ ​និងឯកជន ពីព្រោះអំណោយផលទាក់ទងនឹងឯកសារ ឬបញ្ជីស្នាមនានាកំពុងមានភាពវិជ្ជមាន។ ក្នុងនោះរាល់ការផ្លាស់ប្តូរ ការបង្កើតការងារថ្មី ឬការដោះស្រាយបញ្ហានឹងហុចផ្លែផ្កាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអារម្មណ៍របស់អ្នកហាក់មិនសូវគ្រប់គ្រងបាន អ្នកអាចងាយទទួលអារម្មណ៍ប្រែប្រួលខ្លាំងណាស់។ ដើម្បីបញ្ចៀសបញ្ហានេះ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការគិតរបស់ខ្លួនឯង ពិសេសផលប្រយោជន៍ដែលប្រសើរជាងសម្រាប់ថ្ងៃខាងមុខ។ ក្នុងនោះក៏សូមជឿជាក់លើខ្លួនឯង វាយតម្លៃការងារដោយភាពម៉ត់ចត់ និងប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ។ ជាការពិតលោកអ្នកអាចពឹងពាក់ អាស្រ័យមនុស្សនៅក្បែរខ្លួនបាន ប៉ុន្តែផលដែលទទួលបានក៏ហាក់មានកំរិត។ ក្នុងពេលនេះក៏សូមសន្សំសំចៃកម្លាំង កុំបង្ខំខ្លួនឯងពេក គួរសម្របទៅតាមស្ថានការណ៍គួរតែប្រសើរជាង។​

 ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានទឹកចិត្តល្អ បើកចំហរចំពោះការទំនាក់ទំនង។ លោកអ្នកអាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួនបាន ប៉ុន្តែក៏ត្រូវការការណែនាំពីមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយការងារបច្ចុប្បន្នគឺលោកអ្នកអាចផ្លាស់ប្តូរបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ​សូមលោកអ្នកកុំមានការព្រួយបារម្ភ ឬដាក់ខ្លួនឯងចំពោះការប្រថុយប្រថាន ពីព្រោះលោកអ្នកទទួលបានអំណោយផលនែការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បានល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមដំណើរការការងារឲ្យបានរួសរាន់។ កុំមានភាពស្មុគ្រស្មាញច្រើនជាងបញ្ហាដែលជួបប្រទះ។ កុំភ័យចំពោះហេតុការដែលបានកើតឡើង ខ្លាំងពេក។ សូមបញ្ជាក់ថា លោកអ្នកអាចមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងដោះស្រាយ បញ្ហាទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលនៅក្បែរលោកអ្នកសុទ្ធតែអាចពឹងពាក់ អាស្រ័យបាន ពិសេសគឺមានភាពស្មោះត្រង់តែម្តង។  ក្រៅពីនេះ លោកអ្នករំពឹងថាទទួលបានឳកាសច្រើនសម្រាប់អនាគតការងារ ដូច្នេះសូមគ្រប់គ្រងពាក្យសំដី និងកាយវិការ។ បើមិនចាំបាច់ ក៏មិនគួរចូលរួមដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។ ក្នុងថ្ងៃនេះស្ថានភាពតានតឹងទាំងឡាយនឹងអាចដោះស្រាយបាន ឬរសាយទៅវិញដោយងាយស្រួលណាស់។ លោកអ្នកទទួលបានទស្សនៈវិស័យដែលច្បាស់ លាស់ និងភ្លឺថា្ល ដែលអាចជួយឲ្យអ្នកអាចធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ ដូច្នេះថ្ងៃនេះក៏មានអំណោយផលបំផុតសម្រាប់ធ្វើកិច្ចសន្យា និងការពិភាក្សាចរចាករណីនានា។  ក្នុងពេលនេះ ​អំណោយផលក្នុងការធ្វើទំនាក់ទំនង ដូច្នេះគួរប្រើពេលនេះឪ្យមានប្រសិទ្ធភាព បំផុត។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាខ្លាំង។ លោកអ្នករំពឹងថាទទួលបានភាពផ្លាស់ប្តូរក្នុងរបត់ការងារ ដែលប្រកបដោយភាពរីករាយ និងរលូនណាស់។ អ្នកអាចចាប់ផ្តើមបំពេញការងារ ទៅតាមគម្រោង។ លើសពីនេះ​ បើអ្នកគិតថាចង់ចាក់ចេញពីកន្លែងចាស់ ក៏នឹងបានផលល្អ ប្រសើរផងដែរ។ បញ្ហាប្រទាក់ក្រឡាទាំងឡាយដែលអ្នកធ្លាប់ជួបប្រទះនឹងមិនស្ថិតនៅលើ គន្លងផ្លូវរបស់អ្នកឡើយ ដូច្នេះសេចក្តីសុខផ្លូវចិត្តនៅក្នុងពេលនេះគ៏ត្រូវបានធានា។  ប្រការដែលអ្នកត្រូវយកចិត្តទុកដាក់បំផុតនោះគឺ​ ទឹកចិត្តរបស់ខ្លួនឯងទៅវិញ។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវថាមពលវិជ្ជមានក្នុងការការអនុវត្តការងារក្នុងការិយល័យ ក៏ដូចជាដំណើរការផ្នែកជំនួញ​ និងការវិនិយោគនានា។​ ទំនុកចិត្តចំពោះស្ថានភាពការងាររបស់អ្នកមានពេញបរិបូណ៍​ ដូច្នេះមិនមានអ្វីបារម្ភចំពោះការមើល បំណាំ ល្បិចកល និងមតិរិះគន់ណាមួយនោះទេ។ ក្នុងពេលនេះ ព្យាយាមកុំភ្ជាប់បញ្ហាអតីតជាដាច់ខាត ពីព្រោះវានឹងមានរូបរាងដែលអាចបង្អាក់ភាពលូតលាស់ និងលទ្ធផលដែលអ្នក គួរតែទទួលបាននៅពេលនេះ។ អ្វីដែលអ្នកគួរធ្វើ គឺព្យាយាមយល់ពីស្ថានការណ៍ និងប្រមូលយកពត៌មានជាការចំបាច់។ ធ្វើទំនាក់ទំនងតូចធំជាមួយមនុស្សនៅក្នុងក្រុមការងារ ហើយបោះបង់គំនិតសង្ស័យ ដែលគ្មានមូលដ្ឋាន។  ​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងនឹងមនុស្សម្នាច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ចំពោះការងារទាំងឡាយណា ដែលតម្រូវឲ្យមានការសម្រចចិត្ត ឬចុះហត្ថលេខា គួរតែពិនិត្យពិច័យ និងប្រើប្រាស់ពត៌មានដើម្បីជាទុន។ អ្នកអាចមានការខាត់បង់ច្រើន ចំពោះកំហុសនៅក្នុងពេលនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកអាចធ្វើការសម្រេចចិត្តលើការងារតូចធំ ការចូលរួមក្នុងសកម្មភាពអាជីពនានាបានដោយភាពរីកចម្រើន។ ក្នុងនោះ ប្រសិនបើមានការផ្លាស់ប្តូរ បរិបទខ្លះក៏រឹតតែប្រសើរ។ អាជីវកម្មរបស់អ្នកតម្រូវឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទំនាក់ទំនង។ ស្របពេលជាមួយគ្នានេះ ប្រហែលជាអ្នកគួរតែចូលទៅឲ្យបានកៀកនឹង ថា្នក់លើ ដើម្បីឲ្យអ្នកអាចមានលទ្ធភាពយល់ដឹងបន្ថែម និងបងា្ហញគោលគំនិរបស់អ្នកបាន ងាយ។  ព្យាយាមប្រើប្រាស់ពាក្យសំដីទន់ភ្លន់ និងអាកប្បកិរិយាល្អជានិច្ច។ ប្រការដែលគួរ យកចិត្តទុកដាក់បំផុត គឺទំនាក់ទំនងជាមួយមនុស្សឆ្នាំជូត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកកំពុងជួបស្ថានភាពរីករាយច្រើន​ ទាំងលាភសំណាងផ្នែកលុយកាក់ តួនាទី និងឳកាសហាក់កើតឡើងច្រើន។ អ្នកក៏រំពឹងថាទទួលបានដំណឹងថ្មីៗច្រើនផងដែរ។ យកល្អគួរជ្រើសរើសពត៌មាន ដែលអ្នកគួរ ដឹង និងពត៌មានដែលអ្នកគួរតែកុំពាក់ព័ន្ធ។ អ្វីៗគួរតែកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះក្នុងពេលដែលអ្វីៗកំពុងមានអំណោយផល បញ្ហាក៏អាចប្រាកដខ្លួនផងដែរ។ ដូច្នេះវាអាស្រ័យ លើលោកអ្នកក្នុងការគិត និងសម្រេចឲ្យសមហេតុផល។ ចំពោះលោកអ្នកដែលនឹងរៀបចំ ពិធីមង្គលនៅក្នុងថ្ងៃនេះ នឹងកើតទ្រព្យលាភ និងសេចក្តីសុខសប្បាយណាស់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អ។ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការតាមបំណងប្រាថ្នាបាន។ ក្នុងពេលដំណាលគ្នា ក៏សូមអោយលោកអ្នកប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ។ កុំទាន់រីករាយចំពោះស្ថានការណ៍ដែល មិនមានភាពច្បាស់លាស់។ ទន្ទឹមនឹងនេះ ចូរប្រយ័ត្នជម្លោះ ឬភាពអាក់អន់ចិត្តក្នុងរង្វង់មនុស្សរួមក្រុម ជាពិសេសប្រសិនបើអ្នកនៅក្នុងចំណោមមនុស្សឆ្នាំមមែ ក៏គួររក្សាគំលាតទើបជាការប្រសើរ។ សូមចងចាំថា ជម្លោះក្នុងថ្ងៃនេះ បន្សល់ស្នាមដិតដាមខ្លាំង។ ក្រៅពីនេះលោកអ្នកគួរបង្ហាញភាពច្បាស់លាស់នៃបំណងប្រាថ្នា។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពបណ្តាក់ទុន ឬកែប្រែស្ថានភាពការងារទៅតាមបំណងប្រាថ្នា។ ដោយឡែក នៅរវាងពេលព្រឹក ប្រហែលជាអ្នកអាចជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែមិនជាអ្វីនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាល្អ ប្រសើរយ៉ាងលឿន ដូច្នេះគ្រាន់តែអត់ធ្មត់បន្តិច។ ប្រសិនបើអ្នកអាចបញ្ចៀសស្ថានភាពនេះបាន គឺអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ និងដំណើរការការងារយ៉ាងរលូនត្រឡប់មកវិញ។ ក្រៅពីនេះ សូមកុំខ្ជះខ្ជាយពេលវេលាទៅធ្វើការងារដែលមិនទាក់ទងនឹងភារកិច្ចរបស់អ្នក។ កុំចូលរួមក្រុមប្រសិនបើមិនទាក់ទងការងារ ការនិយាយដើមចុងនឹង ធ្វើឲ្យអ្នកបាត់បង់ប្រជាប្រិយភាព។

ចំណាំ៖

ឆ្នាំទាំង៥ ជូត រោង ម្សាញ់ មមី រកា រាសីឡើងខ្ពតស់ត្រដែត។ ថ្ងៃនេះទិសដៅក្នុងអាជីពមានភាពច្បាស់លាស់​ ចំណែកភាពជោគជ័យនឹងត្រូវបានធានា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner