ម្ចាស់ផ្ទះរវល់មុជទឹកស្រាប់តែភ្លើងឆេះផ្ទះទាំងមិនដឹងខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ផ្ទះធ្វើអំពីឈេីលេីថ្មក្រោម ត្រូវបានភ្លេីងឆាបឆេះស្ទេីតែទាំងស្រុង បង្កការភ្ញាក់ផ្អេីល បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្ត ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់កាលពី វេលាម៉ោង ៥និង ៣០នាទី ល្ងាចថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩  នៅចំនុចផ្ទះអត់លេខស្ថិតនៅក្នុងភូមិចុងព្រែកសង្កាត់ ព្រែកឯងខណ្ឌច្បារអំពៅ។

ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុល ចន្ធី ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ នៅ ផ្ទះស្នាក់នៅ ផ្ទះកេីតហេតុខាងលើ។ ហើយ ផ្ទះដែលត្រូវភ្លើង ឆាបឆេះមានទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រ ធ្វើអំពើឈេីលេី ថ្មក្រោមដំបូល ប្រកស័ង្កសី ។ បេីតាម សម្តី ស្ត្រី ជាម្ចាស់ ផ្ទះបាន ឲ្យដឹងថាមុនពេល កេីតហេតុ រូបគាត់កំពុងតែរៀបចំងូតទឹកនៅបន្ទប់ទឹកខាងក្រោមផ្ទះ ហើយ ស្របពេលនោះ ដែរក៏ស្រាប់ តែ មានអ្នកជិតខាងបានឃើញ មានផ្សែង ហុយចេញ ពីបន្ទប់ខាង លើ ផ្ទះដែល មិនមានមនុស្សនៅហើយពេលនោះ ដែរ ក៏មានអ្នកស្រែកថា មានភ្លេីងឆេះផ្ទះ ទេីបបងប្អូន អ្នកជិតខាងនាំគ្នាជួយ យកទឹក បាញ់ពន្លត់  តែមិន អាចគ្រប់គ្រង អណ្ដែត ភ្លេីង បានក៏សុំ អន្តរាគមន៍ ពីសមត្ថកិច្ច ដើម្បីយករថយន្ត  ពន្លត់ អគ្គិភ័យមក បាញ់ ពន្លត់  ដោយសមត្ថកិច្ចបានប្រើទឹកអស់ ទឹកចំនួន ៤រថយន្ត របស់ស្នងការរាជធានី ភ្នំពេញ ទេីបភ្លេីងរលត់ទាំងស្រុងនៅវេលា ម៉ោង ៦និង ៣០នាទី ថ្ងៃដដែល។

បេីតាមការ បញ្ជាក់ ពីកម្លាំង សមត្ថកិច្ច ពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្នុងករណីនេះជំហ៊ានដំបូង សមត្ថកិច្ចសង្ស័យ បណ្តាល មកពីឆ្លងចរន្តអគ្គិសនី  តែមិនបណ្តាល ឲ្យមាន គ្រោះថ្នាក់ដល់មនុស្ស  និងរាល់ដល់ ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែ ខូចខាត សំភារៈ និងផ្ទះខាងលើតែប៉ុណ្ណោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner