កីឡាវាយសី ទាក់ទាញបានអ្នកចូលរួមលេងច្រើន ពីការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ រយៈពេល៣ថ្ងៃ

ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ ពិបិទការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិ កាលពីពេលថ្មីនេះថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ សង្កេតឃើញថា កីឡាករ កីឡាការិនីវ័យក្មេង មកពីមន្ទីររាជធានី ខេត្ត ទាំង៦ គឺមានចំណាប់អារម្មណ៍ចង់លេងកីឡាវាយសី ។

អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា ការទាក់ទាញបាននូវធនធានកីឡាវាយសីកាន់តែច្រើននៅតាមសាលារៀន ធ្វើឲ្យកីឡាវាយសីកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានធនធានឆ្នើមៗកាន់តែច្រើន នៅតាមសាលារៀន ។ ឯកឧត្តម ជាម សុភា អះអាងទៀតថា តាមគម្រោងអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយសី ដែលមានឯកឧត្តម លី កុសល ជាប្រធានសហព័ន្ធ នឹងបន្តចុះបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត នៅតាមមន្ទីររាជធានីខេត្ត ទាំង២៥ ដើម្បីផលិតបានធនធានគ្រូបង្វឹកកាន់តែច្រើនយកទៅបង្ហាត់តាមសាលារៀនជួយឲ្យកីឡាវាយសីកាន់តែរីកចំរើននាថ្ងៃអនាគត។

ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធ បានមានប្រសាសន៍ថា លទ្ធផលនេះ បានបង្ហាញពីភាពរីកចំរើន នៃវិស័យកីឡាវាយសីនៅកម្ពុជា ព្រោះនេះជាលើកទី១ហើយ ដែលមានកីឡាករកីឡាការិនីមានទេពកោសល្យខ្ពស់កើតចេញពីសិស្សាបឋមសិក្សា ។ ឯកឧត្តម បានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជ័យលាភី និងមិនទាន់ដណ្តើមបានជ័យលាភី បន្តប្រឹងប្រែងហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករ កីឡាការិនីមានសិទ្ធិផលខ្ពស់ តំណាងឲ្យជាតិចូលរួមប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner