រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៤នាក់ មកពីភូមិទាំង៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៤នាក់ មកពីភូមិទាំង ៧ នៃឃុំអូរស្វាយ ស្រុកកំពង់សៀម ។

ឯកឧត្តម វេង សាខុន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូននៅទូទាំងឃុំអូរស្វាយ មិនតែប៉ុណ្ណោះ សម្តេចតេជោបានគាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនរួតរះចាប់កាន់ការងារបង្កបង្កើនផលឲ្យទាន់ដើមរដូវ និងដោយឡែកបងប្អូនដែលមានអាជីវកម្មផ្សេងទៀតក៏ត្រូវញាប់ដៃ ញាប់ជើងរៀចំឲ្យដំណើរការ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការគិតគូរ និងដាក់ចេញវិធានការសំខាន់ៗរបស់រាជរដ្ឋាភិ បាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី ។ ឯកឧត្តមបន្តថា យើងមានសន្តិភាព សន្តិភាពបានបង្កលក្ខណ:ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ត្រូវឆក់យកឱកាសនេះ ខិតខំកសាងជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ ដោយមិនត្រូវប្រកាន់យកតែអាជីពមួយមុខបានទេ បើធ្វើស្រែក៏ត្រូវមានដំណាំដាំដុះ ចិញ្ចឹមសត្វ ជុំវិញផ្ទះដែលជាស្បៀងប្រចាំថ្ងៃ និងត្រូវប្តូរទម្លាប់មិនល្អ ដើម្បីដើរចេញពីភាពក្រីក្រ។ ហេតុនេះ ឯកឧត្តមបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់បន្តសហការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពគ្រួសារ និងធានាសន្តិសុខស្បៀង។

តមក ឯកឧត្តម វេង សាខុន បានបន្តដំណើរ មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៦៦០នាក់ មកពីឃុំស្រក ស្រុកកំពង់សៀម ដែលពិធីបានប្រារព្វក្នុងបរិវេណវត្តកែវឧទ្យានល្ពៀក។

ឯកឧត្តម វេង សាខុន ក៏បានរំលេចជូនជនរួមជាតិឲ្យឃើញនូវភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង តស៊ូជំនះបានគ្រប់ឧបសគ្គ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩។ ជាក់ស្តែង ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅទូទាំងប្រទេសគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ៕ ដោយ៖ ក្រសួងកសិកម្ម

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner