ឯកឧត្តម ឃួង ស្រេង៖ បើគ្មានសន្តិភាព គឺមិនអាចរករបរចិញ្ចឹមជីវិតបានទេ

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបានទេ។ ដូច្នេះសូមប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឪ្យបាន ។ដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់ នោះគឺ នាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិក បក្សរបស់ខ្លួនជាង៧០ភាគរយ នេះពិតជាបង្ហាញឪ្យឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចឪ្យមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែ មានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ ។តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបានទេ។ ដូច្នេះ សូមឪ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពដែលសម្តេចតេជោហ៊ុន សែនរកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយ ដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា ៖ សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ ។លោកបន្តថា មានការលំបាកគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗ។ ដូច្នេះ សូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner