មន្ត្រីចារកម្មកំពូលរបស់អាមេរិក បានព្រមានថាបើរុស្ស៊ីបរាជ័យនៅអ៊ុយក្រែន Vladimir Putin អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ

អត្ថបទដោយ៖
AMS OneMinute

ការព្រមាននេះ ធ្វើឡើងក្នុងការវាយតម្លៃរបស់ក្រុមប្រធានចារកម្ម អំពីការគំរាមកំហែងទូទាំងពិភពលោក។ ចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺជាប្រភេទសង្រ្គាមតូចៗអូសបន្លាយយូរអង្វែង ដែលអាចឈានទៅរកភាពប្រែប្រួលកាន់តែខ្លាំងឡើង ដោយរួមមានសកម្មភាពផ្សេងៗ ដូចជាការចល័តទ័ពទូទាំងប្រទេស ការចេញច្បាប់អាជ្ញាសឹក ហើយនិងការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រសិនបើលោក Putin មានអារម្មណ៍ថាមានសង្រ្គាមប្រឆាំងនឹងលោក។

នាយកទីភ្នាក់ងារចារកម្មជាតិ អ្នកស្រី Avril Haines ប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាថា លោក Putin នឹងមិនប្រើអាវុធនុយក្លេអ៊ែរឡើយ ដរាបណាគ្មានការគំរាមកំហែងចំពោះរុស្ស៊ី ឬរបបរបស់លោក ឬក៏ថាលោកនឹងចាញ់សង្រ្គាម។ ប៉ុន្ដែ លោកនឹងបន្តអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងបំណងរារាំងអាមេរិក និងសម្ព័ន្ធមិត្តពីការគាំទ្រអ៊ុយក្រែនបន្ថែមទៀត។

ប្រភព៖ The Guardian

ads banner