សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយលោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងារវិភាគ បណ្តាញសង្គម

ភ្នំពេញ៖នៅរដ្ឋធានីវ៉ាស៊ិនតោន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញទទួលទាន អាហារ ពេលព្រឹកជាមួយ លោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុម ការ វិភាគ បណ្តាញសង្គម រស់នៅសហរដ្ឋអាមេរិក ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោកពូ ម៉ក់ ហឺន ថា សម្តេចពិតជាមានការរីករាយណាស់ ដោយបានជួបសន្ទនា ជាមួយលោកពូ និងក្រុមការងារវិភាគបណ្តាញសង្គម នៃជនរួម ជាតិ ខ្មែររស់នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បន្ទាប់ពីរូបសម្តេច ផ្ទាល់បានមកដល់រដ្ឋធានីវ៉ាស៊ិនតោនភ្លាមៗ។ សម្តេចតេជោបន្តថា បើទោះបីជាពេលកន្លងមក យើងមិនដែលបានជួបគ្នាដោយ ផ្ទាល់ក៏ ពិតមែន ប៉ុន្តែយើ់ងធ្លាប់បានឆ្លងឆ្លើយតាមប្រព័ន្ធបណ្តាញសង្គម ទាក់ទិនទៅនិងស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបម្រើឲ្យការរីកចំរើនរបស់ប្រទេស និងប្រជាជនកម្ពុជា។

ជាមួយនឹងងការទទួលទានអាហារក្នុងរូបភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីតាមរយៈលោកពូ ម៉ក់ ហឺន សូមផ្តាំ ផ្ញើនូវការនឹករលឹកជូនដល់បងប្អូនកូនក្មួយជាទីស្រឡាញ់ទាំង អស់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដី សហរដ្ឋ អាមេរិក សូមផ្ញើនូវការ នឹករលឹក និងក្តីស្រឡាញពេញបេះដូង ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសសម្តេចបានបូងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាម ជួយឃុំគ្រងបីបាច់ថែរក្សាការពារជនរួមជាតិខ្មែរទាំងអស់ សូមសម ប្រកបនូវពុទ្ធពរទាំងបួនប្រការ និងរស់នៅប្រកបរបរចិញ្ចឹម ជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមទទួលបាននូវសុខសុភមង្គម ចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារ។

លោកពូ ម៉ក់ ហឺន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះសម្កេចតេជោម្តងហើយម្តងទៀត ដែលបានផ្តល់នូវ មហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អនុញ្ញាតឲ្យរូបលោកពូ និងក្រុម ការងារទាំងអស់ បានជួបសន្ទនានិងផ្តល់នូវការទទួលទាន អាហាររួម គ្នា ដែលនេះបានបង្ហាញពីការគោរពស្រឡាញ់ មិនប្រការពណ៌ សម្បុរស និន្នាការនយោបាយ បើទោះបីជាកន្លងមក លោកពូនិង ក្រុមការងារបានធ្វើការវាយប្រការលើរូបសម្តេច និងគណបក្ស ប្រជាជន កម្ពុជាក្តី។ លោកពូមានប្រសាសន៍ថា លោកពូពិត ជា គោរពកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចហើយ ស្ទើតែ គេងមិនលក់ ដោយបានជួបសម្តេចដោយផ្ទាល់ នៅរដ្ឋធានី វ៉ាស៊ិនតោន។

លោកពូ ម៉ក់ ហឺន បានបូងសួងដល់វត្ថុស័ក្តិសិទ្ធទេវតា ថែរក្សាក្នុង លោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងថែក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិ ព្រឺទ្ធបណ្ឌិត សូមកាន់តែមានតេជៈបារមីខ្លាំងពូកែ សុខភាពល្អ បរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាមគ្គទេសក៏ដ៏ឆ្នើម ដឹកនាំជោគវាសនាអនាគត ប្រទេសជាតិឲ្យកាន់តែរីកចំរ៖នរឹងមាំ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ របស់សម្តេច ជាយូរអង្វែងតរៀងទៅ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner