អាជ្ញាធរខេត្តកំពង់ចាម ទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ដល់ក្រុមប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម និងឡាវ

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលរងខេត្តកំពង់ចាមលោក ហាន កុសល តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ច ក្រុមកីឡាករប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម ឡាវ និងផ្ដល់រង្វាន់ជ័យលាភីដល់កីឡាករដែលទទួលជ័យជម្នះផងដែរ។

ប្រធានមន្ទីរព័ត៌មានលោក ជា ក្រូច បានឲ្យដឹងថា ការប្រណាំងកង់នេះ បានផ្ដួចផ្ដើមឡើងដោយវិទ្យុសំឡេងប្រជាជនវៀតណាមក្រុងហូជីមិញ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព កម្ពុជា វៀតណាម និងឡាវ។

លោកប្រធានមន្ទីរព័ត៌មានឲ្យដឹងទៀតថា ក្រុមកីឡាករប្រណាំងកង់នេះ បានចាប់ផ្ដើមចេញពីទីក្រុងហូជីមិញ ហើយត្រូវប្រណាំងក្នុងប្រទេសកម្ពុជាឆ្លងកាត់ ៧ខេត្ត និងរាជធានីមួយ ក្នុងនោះចាប់ផ្ដើមពីខេត្តស្វាយរៀង និងឆ្លងកាត់ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកណ្ដាល និងបញ្ចប់នៅខេត្តកំពង់ចាម រួចបន្តដំណើរឆ្លងកាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី។

សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ចាម បានទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ជ័យលាភីដល់ក្រុមកីឡាកររួច ក៏មានទទួលទានអាហារសាមគ្គីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner