មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានរកឃើញចំណីអាហារហួសសុពលភាពមួយចំនួននៅក្នុងផ្សារ ទឹកវិល ត្រូវបានដកហូតយកទៅកំទេចភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖  មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានចុះត្រួតពិនិត្យចំណីម្ហូបអាហារដែលដាក់លក់នៅតូប និងហាងលក់ទំនិញនៅផ្សារទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប។ដោយបានចូលរួមសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធផងនោះ។

លោក ព្រៅ ខេម រិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពលើចំណីម្ហូបអាហារ នៅផ្សារទឹកវិល ស្ថិតនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកបានរកឃើញនូវទំនិញខូចគុណភាព ឬក៏ផុតកំណត់កាលបរិច្ឆទប្រើប្រាស់មួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារ និងតាមតូបនោះ រួមមាន៖ ស្រាបៀរ ( black cat) ចំនួន៤៩១,០៤០មីលីលីត ស្រាបៀរ (kingdom) ចំនួន២២៩,៦៨០មីលីលីត ទឹកផ្លែឈើចំនួន៥៥,៤៤០មីលីលីត ទឹកប៉មកំប៉ុងចំនួន២៣,៧៦០មីលីលីត ម្សៅរ៉ូសឌីចំនួន០៩គីឡូក្រាម ទឹកក្រូចចម្រុះចំនួន៣០០០មីលីលីត កូកាចំនួន១៥,៨៤០មីលីលីត ទឹកក្រូចចំនយន១៥,000មីលីលីត សរុបចំនួនទាំងអស់៨៤២,៧៦គីឡូក្រាម របស់ទាំងអស់នេះ គឺម្ចាស់ទំនិញបានយល់ព្រមធ្វើកំណត់ហេតុដកហូតយកទៅកំទេចចោលនៅនឹងកន្លែងផ្ទាល់តែម្តង។ បន្ទាប់មក មន្ត្រីកាំកុងត្រូលយើង បានធ្វើការណែនាំត្រួតពិនិត្យរបស់បងប្អូនអាជីវករមួយចំនួនដែលបានលក់ដូរនៅទីនោះ ដើម្បីឲ្យចូលរួមសហការជាមួយនឹងការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដោយផ្តោតលើការយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាដើម។

ក្រុមការងាររបស់លោកនៅតែបន្តការយកចិត្តទុកដាក់នឹងចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវិចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុនទើបជាការប្រសើរនឹងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និង សាធារណៈជនទាំងអស់ សូមចូលរួមគ្នាទប់ស្កាត់ និង បញ្ឈប់ការប្រើប្រាស់សារធាតុគីមីផងដែរ។

លោក បានបញ្ជាក់ថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់ក្រុមការងារជំនាញរបស់យើង ប្រសិនបើត្រូតពិនិត្យរួចហើយឃើញថា នៅក្នុងម្ហូបអាហារមានការដាក់លាយនៅសារធាតុគីមី និងរបស់ផុតកំណត់នោះដែលត្រូវបានហាមឃាត់ ខាងក្រុមការងារជំនាញរបស់លោកនឹងធ្វើការដកហូតយកទៅកំទេចចោលភ្លាមៗ ហើយយើងណែនាំគាត់នឹងធ្វើកិច្ចសន្យាមិនមានជាលើកទី២ទៀតឡើយ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner