ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តបេសកកម្ម ដំណើរឆ្ពោះទៅពង្រឹង សនិ្តសុខ សុវតិ្ថភាពសង្គម ដើម្បីពង្រឹងស្មារតីក្នុងការការពារជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការ ដ្ឋាន អង្គរក្ស និង មេបញ្ជាការរងជាច្រើនរូប ព្រមទាំងនាយ-ពលទាហាន ជាច្រើនរូបទៀតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នៅបន្ទាយថ្មីភ្នំស្រង់ ខេត្តកំពង់ស្ពឺបានបន្តបេសកកម្ម ដំណើរឆ្ពោះទៅពង្រឹង សនិ្តសុខ សុវតិ្ថភាពសង្គម ដើម្បីពង្រឹងស្មារតីក្នុងការការពារជាតិទប់ស្កាត់ឱ្យបានដាច់ខាតចំពោះពួកក្បត់ជាតិដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមការបោះ ឆ្នោត ដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវប្តេជ្ញាការពាឱ្យបានដាច់ខាតនូវ សុខសន្តិភាព សុវត្ថិភាពដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍមិនឱ្យពួកឧទ្ទាមក្រៅ ច្បាប់មកបំផ្លិចបំផ្លាញបានឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner