លោកប្រធានាធិបតីអ៊ុយក្រែន ពិភាក្សាជាមួយមេដឹកនាំអាល្លឺម៉ង់ផ្តោតសំខាន់ លើជំនួយ មការពារជាតិសម្រាប់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃពុធសប្តាហ៍ នេះបាន សរសេរសារនៅលើធ្វីតធើថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយ អធិការបតី អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ដើម្បីពិភាក្សាអំពីជំនួយផ្នែកការពារជាតិសម្រាប់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា យើងកោតសរសើរចំពោះកម្រិតខ្ពស់ នៃការសន្ទនា ជាមួយមេដឹកនាំអាល្លឺម៉ង់ និងការគាំទ្រដល់ការតស៊ូរបស់យើង។

នៅក្នុងកិច្ចពិភាក្សានោះដែរ មេដឹកនាំទាំងពីរបានឈានដល់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន-អាល្លឺម៉ង់ក្នុង វិស័យថាមពល។

បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋាភិបាលអាល្លឺម៉ង់មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីជម្រើសជាក់លាក់និងជាក់ស្តែងសម្រាប់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទ។

នាឱកាសនោះដែរ លោក សូលស៍ ក៏បានសម្តែងការចូលរួមរំលែកទុក្ខដល់លោក ហ្សលេនស្គី ចំពោះការទទួលមរណភាពរបស់លោក Leonid Kravchukដែលជាប្រធានាធិបតីដំបូងរបស់ អ៊ុយក្រែន ផងដែរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner