រដ្ឋមន្ត្រីក្រសួងព័ត៍មានជម្រុញមន្ត្រីឱ្យខិតខំទប់ស្កាត់ព័ត៍មានក្លែងក្លាយ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីអភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៍មាន នាយុគសម័យបច្ចេកវិទ្យាឌីជី
ថល ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរយៈពេល២ថ្ងៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពី
ល្ងាចថ្ងៃទី២២ តុលា រដ្ឋមន្ត្រីក្រសួងព័ត៍មានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះខណៈដែលពិភពលោកមាន នូវបច្ចេកវិទ្យាបែបទំនើប គឺកើតមានច្រើនណាស់នូវព័ត៍មានក្លែងក្លាយដែលបំពុលសង្គម និងបំផ្លឹស បំភ្លៃខុសការ ពិត ដែលនាំឱ្យសង្គមអាចច្របូកច្របល់ ដោយកិច្ចការនេះត្រូវតែមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ចំពោះ ព័ត៍មានក្លែងក្លាយនេះ តាមរយៈការបកស្រាយ ឬក៏ការបញ្ចេញនូវព័ត៍មានពិត ដើម្បីបន្សាបព័ត៍មានក្លែងក្លាយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មានមានប្រសាសន៍ថា សម្រាប់កិច្ចការនេះ អ្នកនាំពាក្យ ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវដើរតួនាទីឱ្យបានសកម្មបំផុត ដោយត្រូវធ្វើការ ២៤ម៉ោង លើ២៤ម៉ោង និង ត្រូវសហការជាមួយអ្នកកាសែតឱ្យបានជិតស្និតបំផុត នោះទើបអាចបន្សាបព័ត៍មានក្លែងក្លាយបាន ដោយមិនត្រូវឱ្យ ព័ត៍មានមិនពិតទាំងឡាយបន្តផលអវិជ្ជមានរបស់វាមកលើសង្គមឡើយ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា សិក្ខាសាលាស្តី ពីអភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៍មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលរៀបចំឡើងដោយអង្គភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាលរយៈពេល២ថ្ងៃនេះ មានគោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំង
ឡាយណាដែលមានគោលដៅបំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញសន្តិភាព និងសមិទ្ធផលនានា ដែលរកបានដោយ កម្រ និងពិបាកបំផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមទាំងស្រុង នៅក្នុងឆ្នាំ១៩៩៨។ សិក្ខាសាលានេះក៏មានទិសដៅពង្រឹងកម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងដ៏ត្រឹមត្រូវរបស់សាធារណជន ដែល ជាចំណែកមួយក្នុងភាពជាដៃគូរក្នុងកិច្ចថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍប្រកបដោយ ចីរភាព អភិបាលកិច្ចល្អ ដែលជាកិច្ចប្រឹងប្រែងជាអាទិភាពរបស់រាជរដ្ឋាភិបាល គឺជាទិសដៅមិនត្រឹមតែពង្រឹងនីតិ រដ្ឋតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាការពង្រឹង និងពង្រីកវឌ្ឍនភាពសង្គមខ្មែរប្រកបដោយចីរភាពថែមទៀតផង៕