ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីហា ប្រផឺធី គឺបានចូលរួម ចំណែកកែប្រែមុខមាត់ថ្មី និងការអភិវឌ្ឍន៍ នៅរាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ នៃគម្រោង បុរី ស៊ីហា រេស៊ីដិន របស់ក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក ដែលមានទីតាំងនៅតាមដងមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅក្នុង សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍  ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។

លោក អ៊ុង ហុកគៀត នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីហា ប្រផឹធី ឯ.ក  បានលើកឡើងអំពីប្រវត្តិ និងវឌ្ឍនៈភាពរបស់ក្រុមហ៊ុន  រួមមាន ៖ ក្រុមហ៊ុន ស៊ីហា គ្រុប បានចាប់ផ្តើមវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១៨ ក្នុងខេត្តព្រះសីហនុ គឺ ស៊ីហា ត្រេហ្សឺរ និង ស៊ីហា ហូថែល។ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន បានពង្រីកបន្ថែម ដោយបានវិនិយោគលើវិស័យអចលនទ្រព្យ និងដីធ្លី រហូតមកដល់ពេលបច្ចុប្បន្ន។

គម្រោង ស៊ីហា រេស៊ីដិន កំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅទីក្រុង តាមរយៈការរចនាប្រកបដោយគុណភាព ភាពងាយស្រួលនៃទីតាំង និងបទពិសោធន៍នៃភាពជាម្ចាស់ដ៏អស្ចារ្យ។ គម្រោង ស៊ីហា រេស៊ីដិន អភិវឌ្ឍស្របតាមចក្ខុវិស័យរបស់ ក្រុមហ៊ុន គឺជាការបំពេញចិត្ត និងទំនុកចិត្តរបស់អតិថិជនទាំងគុណភាព និង សច្ចៈភាព ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន ស៊ីហា ប្រផឹធី  គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានបានបើកការលក់អចលនទ្រព្យរហូតដល់ការសាងសង់រួចរាល់ ។

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរដល់លោក អ៊ុង ហុកគៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ បើទោះបីជាវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក ក៏ដូចជាកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ ដូចជា ក្រុមហ៊ុន ស៊ីហា ប្រផឹធី នៅតែបន្តសាងសង់រហូតដល់ថ្ងៃ សម្ពោធនាថ្ងៃនេះ ។

លោកជំទាវ សង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជារួមចំណែក កែប្រែមុខមាត់ថ្មី អភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ការងារនគរូបនីយកម្ម និងកាត់បន្ថយការធ្វើចំណាក់ស្រុកទៅធ្វើការនៅប្រទេសជិតខាង និងបានផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម ស្ថាបត្យកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner