គណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាងណេត សង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ បានចាប់ខ្លួនជនសង្ស័យ១៦នាក់
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការ ឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ, លោក វរសេនីយ៍ទោ ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅ លោកមេបញ្ជាការរងកងរាជអាវុធខណ្ឌច្បារអំពៅ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង២០ នឹង ៣០នាទី បានចុះបង្រ្កាប ជាក់ស្តែងទីតាំង បើកល្បែងស៊ីសង (ប្រភេទណេត) សង្ស័យជាល្បែងស៊ីសងអនឡាញ នៅចំណុចផ្ទះលេខ១៧ ផ្លូវ៣៦៩ ក្រុម៧ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ ស្រី ០១នាក់ មានសារធាតុញៀន ១២នាក់ ស្រី ០១នាក់ គ្មានសារធាតុញៀន ០៤នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ៖
ទី១-ឈ្មោះចាន់ សេក ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអូអណ្តូង សង្កាត់ព្រែកប្រា។
ទី២-ឈ្មោះ គីម វរៈយុទ្ធ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី៣-ឈ្មោះតក់ សារ័ត្ន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី៤-ឈ្មោះទួន រចនា ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី៥-ឈ្មោះ ទី រ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអូអណ្តូង សង្កាត់ព្រែកប្រា។
ទី៦-ឈ្មោះ យុទ្ធ តារា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី៧-ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមឫស្សីស្រស់ សង្កាត់និរោធន៍។
ទី៨-ឈ្មោះហេង ថាលោត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី៩-ឈ្មោះ ប៊ុន ថុល ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី១០-ឈ្មោះកេត ពិសិដ្ឌ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ទី១១-ឈ្មោះថុង ផល្លា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២។
ទី១២-ឈ្មោះ អ៊ោ សុផានិត ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមដើមចាន់ សង្កាត់ច្បារអំពៅ២។
ក្នុងនោះដែរជនសង្ស័យគ្មានសាធាតុញៀនមាន ០៤នាក់ ទី១-ឈ្មោះ អ៊ុយ សានី ភេទស្រីអាយុ ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅ ផ្ទះជួលសង្កាត់ស្ទឹងមានជ័យ។
ទី២-ឈ្មោះ ហោ រត្នី ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលស្រុកកៀនស្វាយខេត្តកណ្ដាល។
ទី៣-ឈ្មោះ ហឹមដារ៉ា ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលសង្កាត់ព្រែកប្រា ខណ្ឌច្បាពៅ។
ទី៤-ឈ្មោះ គីម ធី ភេទប្រុសអាយុ ៥៥ ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះជួលភូមិកណ្ដាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន ឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេរ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់៕ធ.ដ