ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ មាន រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិឈូកវ៉ា១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ , ទី២-ឈ្មោះ សេង ភ័ស្ត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្តឹងមានជ័យ១ ខណ្ឌមានជ័យ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner