សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ០៩ និង ០០នាទីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឈន សុខហួ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មមុខរបរ គ្មាន ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាងមាន ៖ ឧបករណ៍ជក់គ្រឿង ០១កំប្លេរ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ