ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើការជាមួយឯកសារនោះទេ ពីព្រោះអ្នកអាចនឹងមានកំហុស ឬការគណនាខុស។ ដូច្នេះយកយកចិត្តទុក ដាក់ ពិសេសពត៌មានតែម្តង។ ទន្ទឹមនឹងនេះសូមផ្តោតការយកចិត្តទុកដាក់ទៅលើការងារ ជាជាងចំណាយពេលទៅគិតផ្តេសផ្តាស់ ឬសន្ទនាលើប្រធានបទដែលមិនសំខាន់។ អ្នកអាច ស្ថិតនៅចំណុចកណ្តាលនៃហេតុការណ៍ដែលមិនល្អ ឬក៏អាចនឹងចាញ់ឧបាយកលរបស់គេ ដូច្នេះសូមបញ្ចៀសការជួបជុំពិភាក្សាដែលមិនចាំបាច់ និងកុំជឿដោយងាយឲ្យសោះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អសម្រាប់ធ្វើកិច្ចការនានា ប៉ុន្មាននោះទេ។ បញ្ហាអាចកើតឡើងដោយងាយស្រួលណាស់ ហើយមិនមិនប្រយ័ត្នទេក៏នឹងអាចរំខានដល់លទ្ធផលនៅចុងបញ្ចប់នៃការងារល្ងាចនេះផងដែរ។ សូមព្យាយាមពន្យាពេល ក្នុងការសម្រេច ឬអនុវត្តការងារដែលសំខាន់ៗអស់រហូតទៅដល់ថ្ងៃក្រោយសិន។ ជាទូទៅ អ្នកអាចមានលទ្ធភាពធ្វើការងារច្រើនដែលខ្លួនពេញចិត្ត ប៉ុន្តែសូមចងចាំថា អ្នកនៅមានពេលវេលាគ្រប់គ្រាន់ ដូច្នេះសូមកុំធ្វើការងារដោយប្រញាប់ប្រញាល។ ក្រៅពីនេះសូមចំណាយពេលវេលាធ្វើការស្ទង់មតិខ្លះទើបល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារទាំងឡាយនៅក្នុងពេលនេះទាមទារការ ទទួលខុសត្រូវយ៉ាងខ្លាំងបំផុត។ សូមយកចិត្តទុកដាក់ សូម្បីតែការងារដែលតូចតាចបំផុត ពីព្រោះផលលំបាកដែលបណ្តាលមកពីការធ្វេសប្រហែសនឹងធ្វើឲ្យអ្នកជួបបញ្ហាប្រទាក់ ក្រឡាមិនត្រឹមតែសម្រាប់ថ្ងៃនេះ តែគឺដល់ពេលក្រោយផងដែរ។ ក្នុងនោះ ការយល់ច្រឡំ រវាងមនុស្សធ្វើការរួមក្រុមកំពុងមានរូបរាងពេញលេញណាស់ ដូច្នេះសូមអនុវត្តការងារជា មួយភាពច្បាស់លាស់ជានិច្ច។ ព្យាយាមបង្ហាញគោលគំនិតច្បាស់ៗ និងកុំធ្វើការដោយភាព លាក់បាំង។ ក្រៅពីនេះសូមទុកចិត្តអារម្មណ៍ខាងក្នុងរបស់អ្នក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកប្រហែលជាអាចនឹងចាកចេញក្នុងដំណើរ វែងឆ្ងាយដោយមិនមានព្រៀងទុក ដូច្នេះសូមត្រៀម និងធ្វើយ៉ាងណាក្រោមក្តាប់ការងារឲ្យ ស្ថិតនៅក្នុងដៃ។ ផលសម្រេចថ្ងៃនេះនឹងបានប្រសើរណាស់ ដូច្នេះសូមកុំមានភាពយឺតយ៉ាវ ធ្វើយ៉ាងណាពិនិត្យពិច័យ តែគួរមានភាពរួសរាន់។ អ្នកក៏អាចនឹងទទួលបានការយកចិត្តទុក ដាក់ជាពិសេសពីថ្នាក់លើផងដែរ ដូច្នេះលាភសំណាងជាឋានៈតួនាទី ឬប្រាក់ឧបត្ថម្ភនឹងកើតឡើងចំពោះអ្នក។ ប៉ុន្តែប្រការដែលសំខាន់បំផុត សូមកំណត់បរិវេណរបស់ខ្លួនឯង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏មានអំណោយផលបំផុត សម្រាប់ការធ្វើទំនាក់ទំនង។ គំនិតយោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងងាយ បំផុត ដូច្នេះលោកអ្នកអាចទទួលបានផលតបស្នងយ៉ាងប្រសើរចំពោះការងារដែលអ្នកបាន ស្នើចេញទៅ។ ស្របពេលជាមួយគ្នា បញ្ហាដែលអ្នកតែងតែបារម្ភ គឺហាក់គ្មានរូបរាងដែលអាចរំខានដល់ភាពជោគជ័យអ្នកបាននោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះ សូមមានការអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់។ ប្រសិនបើអ្នកអាចធ្វើបាន នោះការងារទាំងឡាយនឹងត្រូវបានលើក កម្ពស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមផ្តោតទៅលើការធ្វើទំនាក់ទំនងជាមួយមិត្តភក្តិនៅ ក្នុងក្រុមការងារ ពីព្រោះថ្ងៃនេះជាពេលដែលទំនាក់ទំនងត្រូវបានធានា។ ប៉ុន្តែក៏សូមជៀសវាង ការធ្វើទំនាក់ទំនងទៅលើប្រធានបទដែលមានភាពចម្រូងចម្រាស់ គួរកំណត់ខ្លួន ហើយដក ឃ្លាចេញពីស្ថានភាពដែលមិនច្បាស់លាស់ ឬស្ថានភាពទ្វេរមុខទាំងឡាយ។ លើសពីនេះសូមគោរពចំពោះគំនិតសម្រាប់ការគ្រប់គ្រងនានា បើទោះបីជាអ្នកមិនយល់ស្របនឹងវាក្តី។ ដោយឡែក លោកអ្នកអាចគ្រោងទុក ឬស្រមើស្រមៃចំពោះកិច្ចការដែលអ្នកពេញចិត្តបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងត្រដែត។ ការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចធ្វើទៅបាន។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់កាករប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែជៀសវាងការនិយាយអាក្រក់ និងការរិះគន់។ ហោរាណែនាំឲ្យផ្តោតលើភារកិច្ចរបស់ពួកគេ។ ការនិយាយដើម ការនិយាយច្រើន ការសម្រាកពិសារអាហារថ្ងៃត្រង់ក្នុងរយៈពេលយូរ ទាំងអស់នេះអាចប៉ះពាល់លទ្ធផលនៃការងាររបស់អ្នក។ ក្នុងពេលនេះសូមផ្តោតការយកចិត្តទុកដាក់លើពត៌មានក្នុងក្រៅនានា។ លើសពីនេះ លោកអ្នកនឹងមានសុខសុវត្ថិភាពល្អប្រសើរណាស់ សម្រាប់ការធ្វើដំណើរនានា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនយោបល់របស់ខ្លួនបានយ៉ាងពេញេលេញបំផុត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើការងារឲ្យបានឆាប់រហ័ស។ ហើយវាកាន់តែប្រសើរថែមទៀតប្រសិនបើអ្នកបំពេញការងារឲ្យបានគ្រប់ផែនការដែលបានគ្រោងទុក។ ជោគជាតាអាជីព ណែនាំកុំឲ្យធ្វើការសម្រេចចិត្តលឿន។ ឪកាសគឺនឹងល្អ ប្រសិនបើអ្នកអាចជ្រៀតចូលទៅក្នុងចំណោមដៃគូ ឬគូប្រជែងរបស់អ្នក។ ប៉ុន្តែក៏សូមមានអារម្មណ៍រស់រាយ និងទន់ភ្លន់ចំពោះមនុស្សនៅក្បែរខ្លួន។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នក្រែង មានគ្រោះថ្នាក់តិចតួចជាយថាហេតុ ឬមានជំងឺដង្កាត់នានា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ លើពីនេះ ប្រហែលជាលោកអ្នកត្រូវប្រុងប្រយ័ត្នចំពោះការធ្វើទំនាក់ទំនង ឬចែករំលែកពត៌មានលំអិតជាមួយមនុស្សដែលទើបស្គាល់ ពីព្រោះឳកាសខកបំណងកំពុងមានសញ្ញាណ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ លោកអ្នកប្រកបអាជីវកម្ម អាចនឹងទទួលបានការគាំទ្រពីដៃគូរជំនួញ ហើយការយោគយល់ អនុគ្រោះផ្នែកអាជីវកម្មក៏នឹងកើតឡើងផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានការលំបាកខ្លះក្នុងដំណើរការអនុវត្តសូមផ្អាកបន្តិច ហើយប្រើប្រាស់ពេលគិតគូរពីវិធីសាស្រ្តការងារ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ននឹងការភ្លេចភ្លាំង និងច្រលំទិន្នន័យ។ ដោយឡែក សូមលោកអ្នកព្យាយាមស្វែង រកពត៌មាន ឬចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាដើម្បីអោយអ្នកអាចមានគំនិតបន្ថែម។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។ ប្រសិនបើអ្នកជាអាជីវករ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងការគូសវាស តែងនិពន្ធនោះនឹងកាន់តេប្រសើរណាស់។ ក្រៅពីនេះ សូមព្យាយាមរក្សាភាពស្ងៀមស្ងាត់ ហើយចាកចេញពីការប្រជុំពិភាក្សាដែលទាក់ទងនឹងដើមចុងអ្នកដទៃ។
ចំណាំ៖
ឆ្នាំទាំង៥ ថោះ រោង មមី មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានទ្រព្យ យសសក្តិ និងសេចក្តីសុខក្សេមក្សាន្ត។