ហ៊ុល លីដា លើកឡើងថា ស៊ីហ្គេមនៅវៀតណាម មិនហ៊ានសន្យារឿងឈ្នះមេដាយ ប៉ុន្តតាំងចិត្តស្វែងរកលទ្ធផលល្អមួយជូនកម្ពុជា

ហ៊ុល លីដា កីឡាករទូកកានូជម្រើសជាតិ មកពីរបស់ក្លិបកីឡាទូកក្រសួងមហាផ្ទៃ និងជាបេក្ខភាពមួយរូប ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។

ហ៊ុល លីដា អះអាងថា បន្ទាប់ពីខ្លួនទទួលបានបច្ចេកទេសពីគ្រូមីយ៉ាន់ម៉ា និងគ្រូជប៉ុនសមត្ថភាពមានការអភិវឌ្ឍខ្លាំងខុសពីឆ្នាំមុនៗ។ ដូច្នោះសម្រាប់ការចូលរួមកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម រូបគេមិនហ៊ានសន្យារឿងឈ្នះមេដាយនោះទេ ប៉ុន្តែការតាំងចិត្ត គឺនឹងខិតខំឲ្យអស់ពីលទ្ធភាពស្វែងរកលទ្ធផលល្អជូនកម្ពុជា ។

សូមបញ្ជាក់ កីឡាករ ហ៊ុល លីដា គឺជាកីឡាករទូកកានូមួយរូប ក្នុងចំណោមកីឡាករ កីឡាការនី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ដោយប្រកួតលើ៣វិញ្ញាសា៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner