លោក ចូ បៃដិន៖ ពលរដ្ឋអាមេរិកប្រមាណមួយលាននាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នេះជាព្រឹត្តិការណ៍សោកនាដកម្ម

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានពណ៌នាអំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថា ជា “ព្រឹត្តិការណ៍សោកនាដកម្មមួយ” ដើម្បីរំលឹកដល់អាយុជីវិតជនជាតិអាមេរិកមួយលាននាក់ដែលបានបាត់បង់ជីវិត ដែលនេះជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ការបាត់បង់នីមួយៗគឺមិនអាចមានអ្វីជំនួសបាន ហើយថា ការចាកចេញនីមួយៗនៅពីក្រោយគ្រួសារ សហគមន៍ និងប្រទេសជាតិបានផ្លាស់ប្តូរជារៀងរហូតដោយសារតែជំងឺរាតត្បាតដ៏កាចសាហាវនេះ។

នាឱកាសនោះដែរ លោក បៃដិន ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន សំដៅជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចដែលយើងមានជាមួយនឹងការធ្វើតេស្ត ការចាក់វ៉ាក់សាំង និងការព្យាបាលច្រើនជាងពេលណាទាំងអស់។

គួរបញ្ជាក់ថា ទិន្នន័យចុងក្រោយបំផុតពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបដែលបានរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៨២លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner