មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា ខេត្តរតនគិរី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី២១ ឆ្នាំ២០១៩
រតនគិរី៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ចអតីតយុទ្ធ
ជន និងយុវនិតិសម្បទា ខេត្តរតនគិរី បានរៀបចំប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួបអនុស្សាវរីយ៍ លើកទី២១ ។ ពីធីនេះប្រារព្ធធ្វើឡើងនៅស្រុកបរកែវក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សា
ខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើនរូបទៀតផងដែរ។
លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត រតនគិរី បានឲ្យដឹងថា៖ ការប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ គឺក្នុងគោលបំណងរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែលបានកសាង និងបន្សល់ទុកកេរ្តិ៍ មរតកដ៏ ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយ ។
ក្នុងន័យលើកកម្ពស់កិច្ចគាំពារ និងលើកស្ទួយ សុខមាល ភាពរបស់វ័យចាស់ ឲ្យកាន់តែប្រសើរឡើង និងបង្ហាញឲ្យ ឃើញពីតួនាទី ដ៏សំខាន់ របស់ មនុស្ស វ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រម
ទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន សម្រាប់ មនុស្សជំនាន់ក្រោយ។ជាពិសេសមនុស្សចាស់បានរួមចំណែកអភិវឌ្ឍន៍គ្រួសារ សហគមន៍ អប់រំមនុស្ស ជំនាន់ ក្រោយ អំពីទំនៀមទំលាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍមូលដ្ឋានជាដើម។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា៖ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំ ពារ សុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា»។ ឯកឧត្តមបន្តថា ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើង ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យ
ចាស់ឯកឧត្តមអភិបាលខេត្តបានស្នើរ ឲ្យគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំ
ទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ និងត្រូវចុះសួរសុខទុក្ខដល់ជនចាស់ជរា ជនពិការគ្រប់មូលដ្ឋាន ឱ្យកាន់តែសកម្មបន្ថែមទៀត និងសូមឲ្យមន្ទីរ ស្ថាប័ន អង្គការដៃគូនានា ជួយបង្ករលក្ខណៈងាយ
ស្រួលដល់សមាគមមនុស្សចាស់ និងជួយជំរុញសកម្ម ភាពបង្កើតសមាគមមនុស្សចាស់នៅក្នុងមូលដ្ឋានដើម្បីបង្កើនស្មារ
តីសាមគ្គីជួយគ្នាទៅវិញទៅមក។
ក្នុងឱកាសប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នេះដែរ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីក៏បានចែកអំណោយជូន ដល់ មនុស្សចាស់ចំនួន២៤០ នាក់ក្នុង ម្នាក់ៗ ទទួលបានមី០១កេះនិង ថវិកា២ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត រតនគិរី ក្នុងឆ្នាំ២០១៩ មានមនុស្សចាស់ចាប់ពីអាយុ ៦១ឆ្នាំឡើង សរុបមាន ចំនួន ៣,៩៥៦នាក់ ស្រី ២, ២៧៩នាក់ ។ ជនចាស់ជរាគ្មានទីពឹងចំនួន ១,៦០៥នាក់ស្រី ចំនួន១,២៣១នាក់៕ធ.ដ
ដោយៈ គតិ យុត្ត