សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ទូរស័ព្ទដៃ
ភ្នំពេញ៖ ជនសង្ស័យ ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែបែរជាជួបកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ល្បាត់ដេញបង្ក្រាប់បាន៣នាក់ រត់គេចខ្លួនម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ចំណុចខាងមុខផ្សារចាស់ តាមបណ្ដោយផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់មានទី១ឈ្មោះ អែល អាប់ដូរ៉ាម៉ាន់ អាយុ១៨ឆ្នាំ ទី២ឈ្មោះ អុក ច័ន្ទចំរេីន អាយុ១៨ឆ្នាំ និង ទី៣ឈ្មោះ ឡាយ យូហ៊ាន អាយុ១៨ឆ្នាំ។ ជនសងស័យទាំង៣នាក់មុខរបរមិនណិតប្រាកដ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺគេបានឃើញបុរសម្នាក់បានដើរនៅខាងមុខផ្សារចាស់ តាមបណ្ដោយផ្លូវលេខ១០៦ ខណះពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ០៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក ស៊ុយ ស៊ូគី និច ស៊េរីឆ្នាំ២០២០ ស៊ុយ ស៊ូគី ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HJ-៣០៦៧ បានជិះមកអែបជនរងគ្រោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone បានសម្រេច បានជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ដែលកំពុងល្បាត ចេញចាប់បានជនសង្ស័យ២នាក់ជិះម៉ូតូស៊ុយ ស៊ូគី និចភ្លាមៗ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។
ប្រភពដដែលបានបន្តពីឃាត់ខ្លួនបានជនសង្ស័យ២នាក់យកមកសួរនាំ និង អនុវត្តតាមនីតិវិធីរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមនិង ម៉ូតូធ្វើសកម្មភាព នៅចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលជនសង្ស័យបានរត់គេចទៅលាក់ខ្លួន។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំខ្លួនជនសង្ស័យទាំង៣នាក់ យកមកសួរនាំនៅអធិការនគរបាលខណ្ឌ ដើម្បីកសាង សំណុំរឿងការបន្តនីតិវិធី៕ធ.ដ