មេបញ្ជាការកងទ័ពជើងគោកសម្ពោធផ្លុវបេតុងនៅខេត្តកែប (Video Inside)
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ ខ្សែ ប្រវែង ២ពាន់៧០០ ម៉ែត្រ ។ ពិធីសម្ពោធ “ផ្លូវអំពេងសន្តិភាព” បានធ្វើនៅថ្ងៃទី១៣ ឧសភា នេះ ស្ថិតនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ០១ ខ្សែនោះ។ ក្នុងពិធីដដែលនោះ ក៏មាន ការសម្ពោធសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោង ប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែបផងដែរ។