២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)
កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលនាំឱ្យតួលេខគ្មានមនុស្សឆ្លងមានរយៈ ពេល៦ថ្ងៃជាប់គ្នាហើយដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន បង្កនូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជានៅថ្ងៃនេះ ក៏មិនមនុស្សស្លាប់ដោយសារកូវីដ ១៩នោះដែរ។ តួលេខស្លាប់សរុប មានចំនួន៣ពាន់៥៦នាក់ជាដដែល។ កម្ពុជាគិតត្រឹមថ្ងៃទី ១៣ខែឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណី ។ ដោយឡែកការជាសះស្បើយថ្មីថ្ងៃនេះចំនួន៣នាក់ផងដែរ។