កីឡាការិនី ខាន់ ចេសា ខកខានប្រកួតស៊ីហ្គេម២០២២ ក្រោយមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់

ហាណូយ៖ កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា នឹងខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់។

ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែត្រូវលេីសទម្ងន់ ២g ដូចនេះ ចាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ដោយយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។

គណកម្មាធិការជាតិអូឡាំពិកម្ពុជា សូមបងប្អូនជនរួមជាតិ យោគយល់ និងអធ្យាស្រ័យខ្ពស់ ហេីយបន្តជំរុញ និងលេីកទឹកចិត្តដល់កីឡាករ កីឡាការិនីយេីងបន្តទៀត។

ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ នេះ ខណៈដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ខាន់ ចេសា និង ម៉ាប់ សុខហួយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner