ព្រះរាជអាជ្ញា រងខេត្តព្រះវិហារ ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាលក្រម និងបង្ក្រាបទីតាំងស្តុកឈើដោយខុសច្បាប់

ខេត្តព្រះវិហារ ៖ តំណាង អយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាក្រមប្រគល់ដីចំនួន 23,4ហិតាចតា ទៅឱ្យក្រុមហ៊ុនចំការកៅស៊ូមេគង្គ ខូអិលធីឌី ដែលបុគ្គល់ ឈ្មោះ ជា ឆេងគន រំលោភចូលកាន់កាប់ដោយខុសច្បាប់ដីរបស់ក្រុមហ៊ុន និងឆែកឆេរទីតាំងស្តុកឈើដោយខុសច្បាប់ ដែលបុគ្គល់ឈ្មោះ ជា ឆេងគន យកដីចំការកៅស៊ូ មេគង្គ ខូអិលធីឌី ដែលមានទីតាំងស្ថិតក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ យកមកស្តុកទុកឈេីខុសច្បាប់ ត្រូ វបានបង្រ្កាប កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ2022នេះ ។

ប្រាប់អ្នកសារព័ត៌មាន ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ លោក គឹម សំឡេង ព្រះរាជអាជ្ញា រង បានឱ្យដឹងថា ក្រោមការចាត់តាំង ពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឱ្យលោក ដឹកនាំកម្លាំងចម្រុះ ចុះមកអនុវត្តសាលក្រម និងឆែកឆេរទីតាំងដីមួយកន្លែង តាមដីកាឆែកឆេរ របស់អយ្យការអមសាលាដំបូងលេខ 593 អយ ចុះថ្ងៃទី12 ខែឧសភា ឆ្នាំ 2022 ស្ថិតក្នុងបរិវេណក្រុមហ៊ុន ចំការកៅស៊ូ មេគង្គ ខូអិលធីឌី មានទីតាំង ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែលត្រូវបានបុគ្គលឈ្មោះ ជា ឆេងគន ភេទប្រុស រំលោភយកមកកាន់កាប់ដោយខុសច្បាប់ កន្លងទៅ ។

លោកបន្តថា ក្នុងប្រតិបត្តិការអនុវត្តសាលក្រម និងឆែកឆេរទីតាំងស្តុកឈេីខុសច្បាប់នេះ សមត្ថកិច្ច ចម្រុះដែលមានសង្កាត់រដ្ឋបាលព្រៃឈើរវៀងចូលរួមផងដែរនោះបានបង្រ្កាបឈើខុសច្បាប់ប្រភេទលេខ1 ឈេីតាសេក ប្រមាណជាង 4ម៉ែត្រគូប គល់ឈេីជាច្រេីនកំណាត់ និងវត្ថុតាងមួយចំនួនទៀត ព្រមទាំងនាំខ្លួន បុរស 3នាក់ មកកាន់សង្កាត់រដ្ឋបាលព្រៃឈេីរវៀង ដេីម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ។ ដោយឡែកដីដែលបុគ្គលឈ្មោះ ជា សេងគន រំលោភយក ត្រូវបានប្រគល់ជូនក្រុមហ៊ុនវិញតាមអំណាចសាលក្រមព្រហ្មទ័ណ្ឌ សាលាដំបូងខេត្តព្រះវិហារ លេខ 02ក ចុះថ្ងៃទី11ខែមករា ឆ្នាំ2022 ។

ជាមួយគ្នានេះតំណាងក្រុមហ៊ុនចម្ការកៅស៊ូ មេគង្គ ខូអិលធីឌី បានបញ្ជាក់ថា ក្រោយពេលទទួលបានដីទំហំ 23,4ហិតា ដែលឈ្មោះ ជា សេងគន រំលោភកាន់កាប់ដោយខុសច្បាប់នេះ ក្រុមហ៊ុននឹងយកដីនោះមកសាងសង់ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដេីម្បីបម្រេីសេវាសាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករធ្វេីការក្នុងចម្ការកៅស៊ូ ដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ថា មកដល់ពេលនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេី កំពុងជញ្ជូនឈេីដែលបង្រ្កាបបាន យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈេីរវៀង ដេីម្បីធ្វេីការវាស់វែងតាមផ្លូវច្បាប់ ៕

ដោយ ឆៅ សុខុំ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner