ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយានកម្ពុជាជិះសាកល្បងផ្លូវប្រកួត៣ថ្ងៃ ១៣-១៤-១៥ ខែឧសភា ហើយត្រូវចាប់ផ្តើមការប្រកួត នាថ្ងៃទី១៦ ខែឧសភា តទៅ សម្រាប់ ស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម។

បើតាមការបញ្ជាក់ពីលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា៖

ក. វិញ្ញាសាកង់ភ្នំ (Mountain Bik.e)
១. ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២
-ព្រឹកម៉ោង០៩:០០ ដល់ម៉ោង១១:៣០នាទី ប្រកួតកង់ភ្នំនារី XCO (Women)។
-រសៀលម៉ោង១៤:០០ ដល់ម៉ោង១៦:៣០នាទី ប្រកួតកង់ភ្នំបុរស XCO (Men)។
២.ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
-ព្រឹកម៉ោង០៩:០០ ដល់ម៉ោង១១:០០នាទី ប្រកួតកង់ភ្នំបណ្តាក់បុរស-នារី XCR (Mixed)។

ខ. វិញ្ញាសាកង់គួក (Road Bike)
១. ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២
-ព្រឹកម៉ោង១០:០០ ដល់ម៉ោង១២:៣នាទី ប្រកួតកង់គួកបុរស Criterium (Men)។
២.ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២
-ព្រឹកម៉ោង១០:៣០ ដល់ម៉ោង១៣:០០នាទី ប្រកួតកង់គួកបុរស ITT (Men)។
៣. ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២
-ព្រឹកម៉ោង០៩:០០ ដល់ម៉ោង១៤:០០នាទី ប្រកួតកង់គួកបុរស Individual MS (Men)៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner