សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងដំណើរនិវត្តន៍មកកាន់មាតិប្រទេសវិញ

វ៉ាស៊ីនតោន ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចាកចេញពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ក្នុងដំណើរនិវត្តន៍មកកាន់រចធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិ Join Base Andrews វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន ឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួង ការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជាច្រើនរូប។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញមកដល់រាជធានីភ្នំពេញ ពញរះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៦និង៣០នាទី រសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២ ៕ ដោយ ៖ វណ្ណលុក (ប្រភពពីទទក)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner