ថ្នាក់ដឹកនាំ រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មានទឹកចិត្តសប្បាយរីករាយ បង្ហាញអំពីការគាំទ្រ និងមោទនភាពចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ បានលើកឡើងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តាមរយៈដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលមានសម្តេចតេជោ ហ៊ុន សែន និង លោក Joh Biden ប្រធានាធិបតីអាមេរិក។

ឯកឧត្តម បានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋ ជាសមាជិកគណបក្សប្រជាជន យើងមានមោទកភាពដ៏ខ្លាំងនៅពេល សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំកម្ពុជា បានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀត និងអង្គុយស្មើមុខស្មើមាត់ ជាមួយប្រធានាធិបតីនៃមហាអំណាចលើពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការឆ្លងកាត់ការលំបាកនានារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការបង្កើតបានរណសិរ្សសង្រ្គោះជាតិកម្ពុជា រំដោះជាតិ រំដោះប្រប្រជាជន ពីបនប្រល័យពូជសាសន៍ ខ្មែរក្រហម នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជួយស្តារ និងកសាងប្រទេសជាតិ រហូតបានបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិខ្មែរជាថ្មី នាំយកសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដឹកនាំនាវាកម្ពុជាឲ្យមានសេដ្ឋកិច្ចលូតលាស់ និងអភិវឌ្ឍន៍គ្រប់វិស័យ។

លើសពីនេះ ការប្រយុទ្ធក្នុងបរិបទកូវីដ១៩ ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការលះបង់ ការយកចិត្តដាក់របស់រាជរដ្ឋាភិបាលទៅលើប្រជាជន ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានបន្តចូលរួម។

សូមបញ្ចាក់ថា ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន វិរៈ បានអញ្ជើញជាអធិបតីក្នុង ពិធីសំនេះសំណាលជាមួយក្រុមការងារគណបក្សមូលដ្ឋានឃុំព្រះធាតុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ លោក ឈឿន សុជា អនុប្រធានគណៈកម្មធិកាបក្សស្រុកអូររាំងឪ ថ្នាក់ដឹកនាំ និងសមាជិកសមាជិការនៃគណបក្សមូលដ្ឋានឃុំព្រះធាតុជាច្រើននាក់៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner