ទីក្រុងTucson របស់សហរដ្ឋអាមេរិក កំពុងប្រែក្លាយខ្លួនពីក្រុងវាលខ្សាច់ទៅជាក្រុងអព្យាក្រឹតកាបូនបៃតងនាំមុខគេនៅឆ្នាំ២០៣០

អន្តរជាតិ៖ ទីក្រុងវាលខ្សាច់ដែលមាននិរន្តរភាពបំផុតមួយនៅលើផែនដី គឺ Tucson ដែលមានទីតាំងនៅភាគខាងលិចនៃសហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូងរដ្ឋអារីហ្សូណា (Arizona) ដែលត្រូវបានគេស្គាល់ថា ជាតំបន់វាលខ្សាច់គ្របដណ្តប់ដោយអាកាសធាតុក្តៅខ្លាំង និងរដូវរងាតិចតួច។


ដោយសារកក្តាអាកាសធាតុបានធ្វើឱ្យរដ្ឋអារីហ្សូណា ក្លាយជាមជ្ឈមណ្ឌលសម្រាប់កំណើនកសិកម្មរាប់ពាន់ឆ្នាំមកហើយ ដែលបានទាក់ទាញមនុស្សមកពីជុំវិញពិភពលោកស្វែងរកឱកាសសេដ្ឋកិច្ចថ្មី។ ចាប់តាំងពីការបង្កើតម៉ាស៊ីនត្រជាក់ចល័តក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ចំនួនប្រជាជន និងសេដ្ឋកិច្ចនៃរដ្ឋអារីហ្សូណា បានកើនឡើងយ៉ាងខ្លាំង។ ជាលទ្ធផលនោះ ទីក្រុង Phoenix និង Tucson បានបង្កើតតំបន់ជាយក្រុងដ៏ធំ និងធំទូលាយ ដែលបង្កើនឥទ្ធិពលកោះកំដៅ (heat island effect)។ ឥទ្ធិពលកោះកំដៅកើតឡើងគឺនៅពេលដែលទីក្រុងមានសីតុណ្ហភាពខ្ពស់ជាងតំបន់ហ៊ុំព័ទ្ធជុំវិញដោយធម្មជាតិដែលនៅឆ្ងាយ។ រចនាសម្ព័ន្ធដូចជាអគារ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានស្រូបយក និង បញ្ចេញកំដៅព្រះអាទិត្យឡើងវិញ ច្រើនជាងតំបន់មានទេសភាពបែបធម្មជាតិ ដូចជាព្រៃឈើ និងមានប្រភពទឹកជាដើម។

បើតាមឯកសារស្រាវជ្រាវបានបង្ហាញថា នៅពេលយប់ កំដៅដែលបញ្ចេញចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ (AC) បានបង្កើនសីតុណ្ហភាពជាមធ្យម 2 m-air លើសពី ១អង្សាសេ សម្រាប់ទីតាំងក្នុងទីក្រុងមួយចំនួន។ ដោយឡែក សង្កាត់ពណ៌បៃតងដ៏ស្រស់ស្អាតមួយចំនួននៅក្នុងរដ្ឋនេះ ដែលមានវាលស្មៅយ៉ាងទូលំទូលាយ ប៉ុន្តែជាអកុសល វាលស្មៅទាំងនេះត្រូវការទឹកយ៉ាងច្រើន ដើម្បីធ្វើឱ្យមានពណ៌បៃតង ហើយនៅក្នុងស្ថានភាពដែលងាយនឹងគ្រោះរាំងស្ងួតបែបនេះ វាមិនមាននិរន្តរភាពទេ។ បរិស្ថានទីក្រុងក៏ការពារទឹកក្រោមដីពីការរួមបញ្ចូលថាមពលកកើតឡើងវិញផងដែរ ខណៈដែលទឹកហូរយ៉ាងលឿនចេញពីក្រោមដី ជំនួសឱ្យការស្រូបចូលទៅក្នុងអាងទឹក។ នៅពេលដែលយើងបន្តប្រើប្រាស់ទឹកក្រោមដីតាមបែបបុរាណ ដោយមិនមានការបំពេញបន្ថែមទេនោះ តុល្យភាពទឹកធ្លាក់ចុះ ហើយទន្លេចាប់ផ្តើមរីងស្ងួត។


ជាការឆ្លើយតបនោះ ទីក្រុង Tucson កំពុងបង្កើតការច្នៃប្រឌិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបៃតងមិនគួរឱ្យជឿមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលកោះកំដៅ ដោយប្រើប្រាស់បច្ចេកទេសសាមញ្ញ និងមានប្រសិទ្ធភាពបំផុត ដើម្បីក្លាយជាទីក្រុងអព្យាក្រឹតកាបូនបៃតងនាំមុខគេនៅឆ្នាំ២០៣០ ដែលនេះអាចត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលដ៏សំខាន់សម្រាប់ទីក្រុងមួយចំនួន ជាពិសេសសម្រាប់ទីក្រុងមួយដែលទទួលបានទឹកភ្លៀងតិចតួចក្នុងមួយឆ្នាំ៕ ប្រភព៖ Leaf of life films ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner