មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង នៅតែបន្តយកចិត្តទុកដាក់ក្នុងការងារ បំពេញបែបបទសុំផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង បំពេញបែបបទសុំផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ បានចំនួន ០៦នាក់។

មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង បានឱ្យដឹងថា ដោយបានការណែនាំពី លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការនគរបាលខណ្ឌច្បារអំពៅ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ ពិសី នាយប៉ុស្តិ៍, លោកអនុសេនីយ៍ឯក ហ៊ួន ឧសភា នាយរងប៉ុស្តិ៍, នគរបាលមណ្ឌលទាំង៩ បានបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋបានចំនួន០៦នាក់ ក្នុងនោះប្រុសចំនួន ០៥នាក់ ។

មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកធ្វើសេវាសាធារណៈផ្សេងៗ នៅតាមមណ្ឌលទាំង៩ ដែលក្រុមការងារ ធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner