សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល ឌឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

2022-05-15 09:27pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល ឌឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសន្តិបណ្ឌិត ឌុល ឌឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ត្រូវជាស្វាមីរបស់លោកជំទាវ បាន
ទទួលមរណភាពកាលពីវេលាម៉ោង ១៨:១២នាទី ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឯកឧត្តមសន្តិបណ្ឌិត ឌុល ឌឿន ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា ពោរពេញដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះភរិយា កូនៗ ចៅៗជាទីស្រឡាញ់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក្ខថា មរណភាពរបស់ឯកឧត្តមសន្តិបណ្ឌិត ឌុល ឌឿន ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូបដែលបានតស៊ូ លះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិ គ្រប់កាលៈទេសៈជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តសន្តិបណ្ឌិត ឌុល ឌឿន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner