ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ប្រសិនបើអ្នកមានគម្រោងទុកជាមុន។ ចំពោះកិច្ចការ ឬបញ្ហាសំខាន់ៗគឺមិនចាំបាច់ត្រូវដោះស្រាយបន្ទាន់នោះទេ ពីព្រោះលោកអ្នកមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់។ ក្នុងនោះក៏សូមកុំខ្ជះខ្ជាយពេលវេលា ចំពោះរឿងរ៉ាវដែលមិនចាំបាច់។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការសង្ស័យចំពោះខ្លួនឯង ឬថាបើអ្នកជួបភាពរាំងស្ទះសូមពិគ្រោះយោបល់ជាមួយមិត្តរួមការងារ។ ដោយឡែក ប្រសិនបើអ្នកមានលទ្ធភាពចេញទៅប្រឈមនឹងស្ថានភាពនោខាងក្រៅ នោះអ្នកនឹងជួបលាភធំ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកស្ថិតក្នុងដំណាក់កាលលំបាកក្នុងការទទួលបានផលចំណេញចំពោះអាជីវកម្ម។ ហើយចំពោះដំណើរការងារ ក៏ហាក់មានភាពស្មុគស្មាញច្រើនដែរ ដូច្នេះកុំទាន់សម្រេចធ្វើការធំនៅពេលនេះ។ ចូររក្សាភាពស្ងៀមស្ងាត់ ហើយរងចាំឳកាស​​ប្រសើរជាងការប្រថុយដែលមិនមានមូលដ្ឋាន។  ក្រៅពីនេះ សូមប្រយ័ត្នសំដីជាមួយមនុស្សថ្នាក់លើ បើអាចជៀសបានគួរកុំពាក់ព័ទ្ធ ឬធ្វើទំនាក់ទំនច្រើនពេក។ លោកអ្នកអាចជួបប្រទះបញ្ហាក្នុងទំនាក់ទំនងផ្ទាល់ខ្លួនច្រើន ដូច្នេះសូមទប់អារម្មណ៍ កុំតបត ហើយក៏ មិនចាំបាច់ត្រូវបង្ហាញអ្វីច្រើនដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លុយកាក់ និងលាភសំណាងនៅចំពោះមុខ​ ប៉ុន្តែបញ្ហានោះគឺថា អ្នកប្រឹងប្រែងខ្លាំងប៉ុណ្ណា។ លោកអ្នកមិនអាចបណ្តោយស្ថានភាពល្អថ្ងៃនេះដោយមិនខំប្រឹងចាកចេញប្រឈម និងចាប់យកឳកាសនោះដែរ។ លើសពីនេះ ក៏មិនគួររងចាំជំនួយរបស់អ្នកដែរ សូមព្យាយាមដោយខ្លួនឯង។ អ្នកគួរកំណត់ការងារអាទិភាព ឬចាប់ផ្តើមការងារសំខាន់ៗឲ្យបានរួសរាន់។ ភាពខ្ជិល និងការមើលងាយស្ថានភាពអាចជាចំណុចខ្សោយដ៏ចំបងរបស់អ្នក។ ក្រៅពីនេះ លោកអ្នកគួរគិតគូរពីការសិក្សាស្វែងរកបទពិសោធន៍ថ្មីៗ ដូចជាការចូលរួមកម្មសិក្សា សិក្ខាសាលា និងការជួបជុំពិភាក្សាក្នុងអាជីព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ ពីព្រោះកំហុសធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្លាំង។ ក្រៅពីនេះ លោកអ្នកក៏នឹងជួបអំណោយផលល្អសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ ក្នុងនោះអ្នករំពឹងដំណឹងល្អៗច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទំនងចាមិនបាច់ធ្វើការក្នុងទម្រង់បន្ទាន់នោះទេ។ ព្យាយាមចូលទៅកៀកនឹងភារកិច្ចការងាររបស់អ្នកប្រកបដោយគំនិតច្នៃប្រឌិត។ ក្រៅពីនេះ សូមលោកអ្នកអាចស្វែងរកប្រភពចំណូលបន្ថែម។ លើសពីនេះ ប្រហែលជាអ្នកអាចដឹងពីគំនិត និងគោលបំណងចាស់ៗរបស់អ្នក ហើយចាប់ផ្តើមដំណើរការលើក្តីស្រមៃទាំងនោះបានដោយជោគជ័យ។ ចំពោះការងារថ្មីៗ ការបណ្តាក់ទុន និងការផ្លាស់ប្តូរកន្លែងការងារក្តី គឺមានលទ្ធភាពពេញលេញទាំងអស់។ លើសពីនេះ លោកអ្នកមិនចាំបាច់ពិបាកក្នុងការតស៊ូមតិឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ លោកអ្នកមានលទ្ធភាពបញ្ចប់ការងារដោយជោគជ័យ និងធ្វើឲ្យការងារនោះមានស្ថេរភាព។ ផ្ទុយទៅវិញ មជ្ឈដ្ឋានខាងក្រៅកំពុងមានឥទ្ធិពលលើអារម្មណ៍ និងកចិច្ចការរបស់អ្នក ដូច្នេះវាអាស្រ័យលើអ្នក ថាតើអាចគ្រប់គ្រង និងបែងចែកពត៌មានដែលអ្នកនឹងទទួលបានដោយរបៀបណា។ សូមលោកអ្នកប្រុងប្រយ័ត្ន ពិនិត្យ វាយតម្លៃហេតុការណ៍ដោយយោងទៅលើពត៌មានពិត។ ដោយឡែក លោកអ្នកក៏អាចជួបស្ថានភាពមុខពីរខ្លះ ហេតុនេះសូមធ្វើយ៉ាងណាកុំជឿជាក់ដោយគ្រាន់តែអ្នកយល់ថាគួរឲ្យសោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់លោកអ្នកជាអាជីវករ។ អាជីវកម្មរបស់លោកអ្នកមានដំណើរការល្អ។ អតិថិជន និងដៃគូពាណិជ្ជកម្មមានភាពជឿជាក់ទៅលើសមត្ថភាពការងារ និងផែនការរបស់អ្នកយ៉ាងខ្លាំង ដូច្នេះលោកអ្នកអាចទទួលបានស្ថេរភាពហិរញ្ញវត្ថុដ៏រឹងមាំ។ មិនត្រឹមតែប៉ុំណ្ណោះ ស្ថានភាពអំណោយផលនេះនឹងជួយលោកអ្នកបំពេញក្តីស្រមៃដែលមានគិតទុកជាយូរណាស់មកហើយ។ លើសពនេះ លោកអ្នកអាចទទួលបានភាពជោគជ័យលើការងារ ក្នុងនោះមានការ        តម្លើងប្រាក់ខែ ប្រាក់រង្វាន់ និងឳកាសល្អដើម្បីអភិវឌ្ឍន៍​ការងារដែលមានភាពរឹងមាំ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារទៅតាមបំណងប្រាថា្ន។ ក្នុងនោះក៏សូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំទាន់បោះបង់ការងារមុនពេលលោកអ្នកអាចកំណត់ភាពជាក់លាក់របស់ការងារនោះ។ ចំពោះការធ្វើដំណើរប្រយ័ត្នការចាកចេញនៅពេលព្រឹក ហើយបើមានគ្នានោះជាការប្រសើរជាង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយកុំមើលស្រាលស្ថានការណ៍។ លោកអ្នកអាចបំពេញការងារបានដោយជោគជ័យ ប៉ុន្តែដោយយោងលើភាពប្រែប្រួលក្នុងមជ្ឈដ្ឋានការងារ គឺអ្នកអាចនឹងខ្វះខាតពេលក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាព។ សូមលោកអ្នកបង្កើនសមត្ថភាពច្នៃប្រឌិត គួរពិនិត្យវាយតម្លៃស្ថានភាព និងប្រមូលយកពត៌មាន ហើយគួរចូលរួមសកម្មភាពការងារជាមួយមនុស្សនៅក្នុងក្រុម។ ពេលវេលាថ្ងៃនេះមើលមិនឃើញពីជម្លោះនោះទេ ប៉ុន្តែវាមានភាពចាំបាច់ដែលលោកអ្នកគួរធ្វើការងារប្រកបដោយការគោរព និងកោតក្រែងវិជ្ជាជីវៈរបស់អ្នកដទៃ ពិសេសសូមមានភាពស្មោះត្រង់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជារសម្ភារៈ ក៏ដូចជាលុយកាក់នឹងកើតឡើងចំពោះអាជីពរបស់លោកអ្នក។ អ្នកនឹងទទួលបានការគាំទ្រ និងជឿជាក់ពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើតែម្តង ដូច្នេះឳកាសនេះនឹងជួយឲ្យលោកអ្នកទទួលបានភាពជោគជ័យ និងដំណើរការដោយងាយស្រួល។ ថ្ងៃនេះក៏ជាពេលវេលាមានអំណោយផលសម្រាប់ការចរចា ការពិភាក្សា និងការថ្លែងសន្ទរកថាផងដែរ ដូច្នេះក៏សូមត្រៀមខ្លួនឆ្លើយតបនឹងការងារទាំងនោះ។ ក្រៅនេះលោកអាចនឹងធ្វើដំណើរសម្រាប់បេសកកម្មការងារដោយឥតព្រៀងទុក ដូច្នេះសូមក្តោបក្តាប់ដំណើរការការងារក្នុងដៃជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាអំណោយផលសម្រាប់ការផ្តើមគម្រោងថ្មី។ រាល់ការផ្លាស់ប្តូរទាំងឡាយ គឺអាចធ្វើទៅបាន ហើយថែមទាំងមានដំណើរការកាន់តែល្អប្រសើរផងដែរ។ ហេតុដូច្នេះចូរបន្តសកម្មភាព ឬចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានរៀបចំ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដោឯកឯង ឬដែលប្រញាប់ប្រញាល ពីព្រោះអ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពមិនល្អ។ ក្រៅពីនេះ លោកអ្នកក៏មានអារម្មណ៍ក្តៅក្រហាយ និងឆាប់ខឹងច្រើន ដូច្នេះសូមរៀនគ្រប់គ្រងចិត្តជាចាំបាច់។ ក្រៅពីនេះ កុំផ្តេកផ្តួលនឹងជំនួយជាដាច់ខាត ប្រសិនបើអ្នកមិនចង់ខកបំណងចំពោះលទ្ធផលការងារនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍សោះឡើយ។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក។ ក្នុងនោះមនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនគាំទ្រជំហានរបស់អ្នកនោះទេ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ពត៌មាន និងផែនការអនុវត្តការងារ។ យកល្អកុំផ្តោះប្តូរគំនិតដោយមិនចាំបាច់។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ថោះ រោង មមី រកា ច រាសីឡើងខ្ពស់។ លាភសំណាងនឹងនាំមកដល់កាំជណ្តើររបស់អ្នក។ លើសពីនេះអ្នកមានសេចក្តីសុខក្សេមក្សាន្តណាស់។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner