មុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ធ្វេីការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបាន ០២នាក់
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងល្បាតដល់ចំណុចមុខអាហារដ្ឋាន បាយមាន់ស្រែ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ ភេទស្រី អាយុ ៤២ឆ្នាំ ស្នាក់នៅផ្ទះ08EB ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ។
ជនសង្ស័យដែលឃាត់ខ្លួនចំនួន០២នាក់ រួមមាន៖ ទី១- ឈ្មោះ សាឡេះ រ៉ូសាលី ហៅ បឿក អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ និង២- ឈ្មោះ សាលីម សាពីតុលពសៀត ហៅ តុល អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-6811, ទូរស័ព្ទដៃ ចំនួនពីរគ្រឿង ម៉ាក I Phone 8 Plus និង ម៉ាក Oppo ជារបស់ជនរងគ្រោះ។ បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ដោយ ៖ ឆៃហួត




