ជំងឺកូវីដ-១៩បន្តសម្លាប់មនុស្ស ៤០នាក់ទៀតនៅប្រទេសថៃ

បាងកក៖ ថៃបន្តមានមនុស្សឆ្លងជំងឺកូវីដ១៩ ជាងប្រាំពាន់នាក់ទៀត និងស្លាប់មនុស្សព្រោះជំងឺនេះ ៤០នាក់ទៀត ក្នុងពេល២៤ម៉ោង។ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៦ ខែឧសភានេះថា ក្នុងពេល២៤ម៉ោងចុង ក្រោយ មកនេះ មានមនុស្ស ៥២៣៨នាក់ទៀតបានឆ្លងកូវីដ ហើយមនុស្ស ៤០នាក់ទៀតបានស្លាប់។

ក្នុង ចំណោមអ្នកវិជ្ជមានថ្មីៗ មានតែ២ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនេះ សុទ្ធតែជាការឆ្លង ក្នុងសហគមន៍។ យ៉ាងណាក៏ដោយ ក្នុងពេលដូចគ្នានេះដែរ ក៏មានអ្នកជំងឺជាង៩ពាន់នាក់បានជា សះស្បើយ ដែរ។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០ ថៃមានអ្នកកើតកូវីដ សរុប កើនដល់ ៤,៣៧៩,០៨៤នាក់ហើយ ប៉ុន្តែជាសះស្បើយវិញ ចំនួន៤,២៨២,៧៦៧នាក់ហើយដែរ។ រីឯមនុស្សស្លាប់វិញ គឺកើនដល់ជិត៣ម៉ឺននាក់ហើយ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner