នគរបាលក្រុងតាខ្មៅ បង្ក្រាបក្រុមចោឆក់កាបូបបានពីរនាក់

កណ្តាល ៖ នគរបាលក្រុងតាខ្មៅដឹកនាំបញ្ជារដោយលោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញព្រហ្មទណ្ឌ ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ជាមុខសញ្ញាចោរ ឆក់ ។ ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ឃុនណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករិនីរោងចក្រ ។ ជនសង្ស័យទី១ឈ្មោះ សុខ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ជាអ្នកឆក់ ទី២ឈ្មោះកែវ ណាំឈីវ ហៅដារ៉ូ ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាធធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ។

នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូដេីម្បីទៅផ្ទះ ដល់ត្រង់ចំណុចកែងផ្លូវបេតុងទំនប់ឆ្កែឆ្គួត ស្រាប់តែមានក្រុមជនសង្ស័យ ២នាក់ខាងលើ បានជិះម៉ូតូតាមមកពីក្រោយដល់ទន្ទឹមបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅខោខាងក្រោយ រួចហើយពួកវាបាននាំគ្នាជិះគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះបានស្រែកថា ៖ ចោរៗហេីយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងក្បែហាងB-gold ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក៏ស្រាប់តែម៉ូតូរបស់ជនសង្ស័យបានបុកម៉ូតូរ៉ឺម៉កកង់បី បណ្តាលអោយជនសង្ស័យម្នាក់ឈ្មោះសុខ សារ៉ាត់ ធ្លាក់លើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែនោះព្រួតវាយ។ ពេលនោះជួបកម្លាំងរបស់ប៉ុស្តិ៍កំពង់សំណាញ់ និង កម្លាំងរបស់អធិការដ្ឋានកំពុងល្បាតតាមផ្លូវ ឃើញបានចុះអន្តរាគមន៍ ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ ។

បន្ទាប់ពីសមត្ថកិច្ចយេីងបានធ្វេីការស្រាវជ្រាវ និងសហការជាមួយអធិការខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុន២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner