ក្រុមជម្រើសជាតិកីឡាវាយសីកម្ពុជា ប្រកួតបើកឆាក លើវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយគូ នៅស៊ីហ្គេម ជួបឥណ្តូនេស៊ី

ក្រុមអត្តពលិកជ្រើសជាតិកីឡាវាយសីកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែ ឧសភានេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានដំណើរប្រកួតចំនួន២វិញ្ញាសា មានវិញ្ញាសាជាក្រុម និងវិញ្ញាសាប្រកួតជាក្រុមត្រូវប៉ះកីឡាករឥណ្តូនេស៊ី។ នេះបើយោងតាមការបញ្ជាក់ ឲ្យដឹងពី ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តាមសាអេឡិចត្រូនិកពីប្រទេសវៀតណាម ។

ឯកឧត្តម បញ្ជាក់ទៀតថា លទ្ធផលចាប់ឆ្នោត កាលពីល្ងាចថ្ងៃទី១៥ ម្សិលមិញនេះ អត្តពលិកកម្ពុជាត្រូវប្រកួតលើចំនួន២វិញ្ញាសា នៅរសៀលថ្ងៃទី១៦ឧសភានេះ គឺវិញ្ញាសាជាក្រុមប៉ះជាក្រុមកីឡាករប្រទេសឥណ្តូនេស៊ី និងឯកក្តជន កីឡាករ វ៉ាត់ វ៉ាន់ធន់ ប៉ះកីឡាករឥណ្តូនេស៊ី ។ ឯកឧត្តម បន្ថែមថា សម្រាប់វិញ្ញសាផ្សេងៗទៀត នឹងធ្វើការចាប់ឆ្នោតទៅថ្ងៃទី១៨ ហើយ ថ្ងៃទី១៩ និងដំណើរការប្រកួតទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាបានបញ្ជូនអត្តពលិកកីឡាជម្រើសជាតិសរុបចំនួន៩រូប ដោយប្រកួតប្រជែងលើ៥វិញ្ញាសា មានឯកក្តជនបុរសនិងនារី វាយគូបុរស វាយចំរុះបុរសនារី វាយគូនារី និងប្រកួតជាក្រុម៕ អត្ថជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner