រុស្ស៊ីនឹងចាត់វិធានការពង្រឹងព្រំដែន ជាមួយហ្វាំងឡង់ ប្រសិនបើណាតូដាក់ពង្រាយសព្វាវុធ ក្នុងប្រទេសនេះ

ម៉ូស្គូ៖ ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃក្រុមប្រឹក្សាសហព័ន្ធ លោក វ៉ិកទ័រ ប៊ុនដារ៉េវ (Viktor Bondarev) ក្នុងថ្ងៃអាទិត្យអះអាងថា រុស្ស៊ីនឹងចាត់វិធានការពង្រឹងព្រំដែនប្រទេសរបស់ខ្លួនជាមួយហ្វាំងឡង់ ប្រសិនបើសព្វាវុធរបស់អង្គការណាតូត្រូវបានដាក់ពង្រាយនៅក្នុងទឹកដីប្រទេសនេះ។

លោក វ៉ិកទ័រ ប៊ុនដារ៉េវ បានបញ្ជាក់នៅលើបណ្តាញសង្គម Telegram ថា ប្រសិនបើអង្គការណាតូដាក់ពង្រាយសព្វាវុធវាយលុក និងវាយប្រហារនៅក្នុងទឹកដីប្រទេសហ្វាំងឡង់ នៅជិតយើងនោះ យើងនឹងចាត់វិធានការពង្រឹងព្រំដែនប្រទេសរបស់យើង ក៏ដូចជាបង្កើនវត្តមានទាហានរុស្ស៊ីនៅតាមព្រំដែន។ បន្ថែមលើនេះ លោកបានហៅចេតនារបស់ហ្វាំងឡង់ ក្នុងការចូលជាសមាជិកអង្គការណាតូថា ជាការរំខានផ្នែកភូមិសាស្ត្រនយោបាយ។

ទោះបីជាយ៉ាងណា ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេសរបស់រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានធ្វើការសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការនៃការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner