ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែអ្នកប្រហែលជាពិបាកក្នុងការធ្វើទំនាក់ទំនង ឬបង្ហាញលទ្ធផលការងាររបស់អ្នកចំពោះមិត្តរួមការងារ ថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏មិនអាចពឹងពាក់អ្នកដទៃបានដោយងាយស្រួលនោះទេ។ អាស្រ័យហេតុនេះ សូមព្យាយាមបំពេញការងារដោយខ្លួនឯង និងពឹងផ្អែកជាពិសេសជាមួយចំណេះដឹង បទពិសោធន៍ និងពត៌មានទាំងឡាយដែលអ្នកទទួលបាន។ ក្រៅពីនេះ សូមលោកអ្នកពិនិត្យពិចារណាឲ្យបានច្រើនមុនធ្វើការសម្រេច ចិត្ត ដើម្បីធានាថាអ្នកនឹងមិនមានបញ្ហា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពថ្ងៃនេះសន្យានឹងផ្តល់ជូនលោកអ្នកនូវភាពចម្រើនលូតលាស់ក្នុងអាជីព និងការប៉ងប្រាថ្នានានា។ លោកអ្នកក៏គួរយកចិត្តទុកដាក់ដោយបន្តដំណើរការការងារជានិច្ច ការបន្ថយល្បឿនហាក់មិនជាជម្រើសល្អប្រសើរបំផុតនោះទេ ដោយសារលោកអ្នកត្រូវចំណាយពេលវេលា និងយុទ្ធសាស្រ្តដើម្បីសម្របទៅនឹងស្ថានភាពនានានៅមជ្ឈដ្ឋានខាងក្រៅ។ ក្នុងពេលនេះ លោកអ្នកក៏នឹងមានការចល័តគំនិត និងការចែករំលែកចំណេះដឹង និងយោបល់នានាបានដោយសេរី និងមិនបង្ករភាពអាក់អន់នោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការពិភាក្សាអំពីអាជីពនាពេលអនាគតនោះទេ។ យកល្អគួរតែពិភាក្សាក្នុងការសន្ទនាចំពោះតែប្រធានបទដែលមិនត្រូវការការសម្រេចចិត្តជាបន្ទាន់។ ក្រៅពីនេះ សូមកាត់បន្ថយការទាមទារនានាពីអ្នកដទៃ។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយមនុស្សក្រោមបង្គាប់យាយីពីការឈ្លោះប្រកែក ឬការបញ្ចេញមតិ កលល្បិច។ សូមរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ ក្រៅពីនេះ សូមលោកអ្នកការពារខ្លួនកុំឲ្យមានការរំខានផ្លូវចិត្ត។ ជាទូទៅ ការរក្សាភាពស្ងៀមស្ងាត់បញ្ចៀសបញ្ហាបានច្រើន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ សូមធ្វើការដោយម៉ត់ចត់ និងដោះស្រាយបញ្ហាតូចធំឲ្យបានរួសរាន់ ។ ដោយឡែក អ្នកគួរចំណាយពេលវេលាបង្ហើយការងារដែលនៅសល់ទាំងអស់ ហើយក៏មិនគួរប្រមូលផ្តុំរឿងដែរ។ អ្នកគួរកំណត់ករណីដែលអ្នកនឹងចូលរួម បើមិនដូច្នោះទេ គឺខ្លួនអ្នកនឹងនាំការលំបាកដល់ខ្លួនឯង។ ថ្ងៃនេះសុខភាពរបស់អ្នកហាក់ប្រឈមនឹងបញ្ហាតិចតួច ដូច្នេះគួរយកចិត្តទុកដាក់បន្ថែម។ លើសពីនេះ ក៏សូមរកពេលវេលាខ្លះដើម្បីកែលម្អស្ថានភាព​ ទំនាក់ទំនងផងដែរ កុំសំដែងការខឹងសម្បាទោះបីជាក្នុងកាលទេសណាក៏ដោយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អប្រសើរ ក្នុងនោះសូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពិសេសថ្នាក់លើ។ ចំពោះមតិរិះគន់ ឬគំនិតយោបល់ណាមួយក្តី គួរតែត្រូវផ្អែកទៅលើភស្តុតាង​ និងទិន្នន័យទើបអ្នកមិនជួបបញ្ហា។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា។ លើសពីនេះ ប្រសិនបើអ្នកមិនមានការបន្ទាន់ទេ ក៏មិនគួរចាកចេញនៅពេល នេះដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ ថ្ងៃនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ និងចាប់យកឳកាសសំខាន់នានាបាន ដូច្នេះជៀសវាងធ្វើកិច្ចការប្រញាប់ប្រញាល។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ពីព្រោះចិត្តរបស់លោកអ្នកកំពុងទទួលឥទ្ធិពលពីខាងក្រៅ។ ដោយឡែក ប្រសិនបើអ្នកនឹងរៀបចំកម្មវិធីនានា ឬការទិញចូលចលន និងអចលនទ្រព្យគឺនឹងប្រសើរ ក្រៃលែង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មគួរជាទីមោទនក្រៃលែង។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ភាពរឹងទទឹង និងអារម្មណ៍ឆេវឆាវមិនអាចប្រើប្រាស់បានទេ បើទោះជាលោកអ្នកត្រឹមត្រូវក្តី។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ឬចុះហត្ថលេខាទាមទារការពិនិត្យជាក់ស្តែង។ លើសពីនេះ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ​ គួរពិនិត្យពិច័យឲ្យមានច្រើនសិន ធ្វើយ៉ាងណា កុំទាន់លែងជើងក្រោយ នៅពេលដែលអ្នកកំពុងបោះជំហានទៅមុខ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពបំពេញការងារទាន់ពេលវេលា។ អ្វីដែលអ្នកប្រាថ្នានឹងទទួលបានការគាំទ្រ និងអាចសម្រេចបានលទ្ធភាពគួរជាទីមោទនក្រៃលែង។ ក្នុងនោះ លោកអ្នកប្រហែលជាទទួលបានដំណឹងល្អដែលអ្នកបានរំពឹងទុកជាយូរណាស់មកហើយ។ ចំពោះសេចក្តីផ្ទាល់ខ្លួនក៏នឹងអាចទទួលបានក្នុងថ្ងៃនេះ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងចិត្ត ចូរសំដែងភាពពិតទាំងឡាយនៅក្នុងចិត្ត។ ទន្ទឹមនឹងនេះ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគោរពដែនរបស់អ្នកដទៃ និងរបស់ ខ្លួនឯង។។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការធ្វើទំនាក់ទំនង ការចរចា និងការតាំងបង្ហាញលទ្ធផលការងារនានា។ ក្នុងនោះហោរាណែនាំឲ្យអ្នកមានភាពក្លាហាន និងត្រូវមានភាពដាច់ខាតចំពោះគំនិតយោបល់របស់ខ្លួន។ អ្នកគួរព្យាយាមការពារមតិយោបល់របស់ខ្លួន ដោយពឹងទៅលើពត៌មានពិតប្រាកដ ហើយធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនក្នុងការដឹកនាំរបស់អ្នកដទៃ។ ដោយឡែក ភាគច្រើនលោកអ្នកអាចតស៊ូនឹងបញ្ហាដែលនឹងកើតឡើង ហើយមានលទ្ធភាពដោះស្រាយដោយសន្តិវិធី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកពឹងផ្អែកខ្លាំងជាមួយគំនិតច្នៃប្រឌិត។ ក្នុងនោះ សូមរៀបចំគម្រោងផែនការសកម្មភាព និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន។ វិន័យនានាក្នុងការអនុវត្តការងារមានសារសំខាន់។ លោកអ្នកមិនអាចធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមនុស្សនៅក្នុងរង្វង់ការងារ ហើយក៏កុំបង្ហាញការប្រថុយប្រថានរបស់អ្នកឲ្យគេបានដឹងនោះដែរ គឺសូមប្រយ័ត្នចំពោះការជឿទុកចិត្ត។ ក្នុងនោះដែរ លោកអ្នកមិនគួរចូលរួម ឬធ្វើការរិះគន់មតិយោបល់ ឬការងាររបស់មិត្តរួមការងាររបស់អ្នកឡើយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចនៅពេលព្រឹក ដូច្នេះសូមកុំទាន់ផ្តួចផ្តើមគំនិតនៅពេលនេះ។ ទន្ទឹមនឹងនេះ មិនគួរធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ ពិសេសជាមួយថ្នាក់លើឡើយ ហើយចូរកុំបដិសេធការផ្តល់ជូនណាមួយពីថ្នាក់លើ។ អ្វីៗអាចនឹងដំណើរការល្អប្រសើរណាស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចនេះ។ ក្នុងនោះ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យវាយតម្លែ និងការពារទស្សនៈរបស់ខ្លួនបានពេញលេញ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារបស់អ្នកមានដំណើរល្អប្រសើរណាស់។ រាល់បំណងប្រាថា្នរបស់អ្នកនឹងទទួលបានការគាំទ្រ សម្របសម្រួល និងផ្តល់ឳកាសច្រើន ដូច្នេះវាសឹងតែមិនធ្វើឲ្យអ្នកមានការលំបាកអ្វីនោះទេ។ សភាពការខាងក្រៅទាំងអស់ គឺត្រូវបានធានា នៅឡើងតែការឆ្លើយតបរបស់អ្នកប៉ុណ្ណោះ។ ប្រការចំបាច់បំផុតក្នុងពេលនេះ គឺសូមកុំឃ្លាតឆ្ងាយពីការគម្រោងផែនការ ធ្វើយ៉ាងណាត្រូវតែគ្រប់គ្រងផ្លូវដែលអ្នកត្រូវដើរ។ កុំវង្វេងនឹងការផ្តល់ជូន ដែលមិនច្បាស់លាស់។ ដោយឡែក លោកអ្នកអាចនឹងត្រូវចាកចេញដោយមិនបានព្រៀង ប៉ុន្តែសូមចងចាំថាអ្នកត្រូវតែបញ្ចប់ការងារក្នុងកាតព្វកិច្ចជាមុន។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ម្សាញ់ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមអនុវត្តការងារទៅតាមគម្រោង នោះទ្រព្យសំណាងនឹងកើតឡើងជាប្រាកដ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner