នាំអំណោយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាង៥០០គ្រួសារនៅ ស្រុកកណ្តាលស្ទឹង

កណ្តាល៖ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធា នក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក កណ្តាលស្ទឹង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជេីញនាំ យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ទៅចែកជូនដល់លោកយាយ លោកតា អ៊ំ ពូ មីង អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៤គ្រួសារ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងការ កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន ដែលបានចូលរួមរំដោះជាតិមាតុភូមិជាមួយ សម្តេចតេជោ ហ៊ុន សែន គឺជាវិរៈជនដ៏អង់អាចក្លាហាន និងជា គំរូវីរៈភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក៏ដូចជាសម្រាប់យុវជន ជំនាន់ក្រោយយកគំរូតាម ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយ តែង តែដឹងគុណ និងមានមោទនភាពជានិច្ច សម្រាប់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធជន។

ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុនសែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ ចាត់តាំងក្រុមការងារ មកសួរសុខទុក្ខ និងចុះទៅដល់ខ្នងផ្ទះរបស់អតីតយុទ្ធជន និងក្រុមគ្រួសារអតីត យុទ្ធជន ដេីម្បីដឹងពីសុខទុក្ខកាន់តែច្បាស់ ជាប់ជាប្រចាំប្រៀប ដូចជាក្រុមគ្រួសារតែមួយ៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner