ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប

ភ្នំពេញ៖«កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ ប្រជាជនខ្មែរគ្រប់រូប។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈ អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបចូលរួម នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កាលពី ថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ច នៅ សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន ក្នុងនាមជា នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី១ ក្រោយសង្គ្រាម វៀតណាម ដែលថ្នាក់ដឹកនាំកម្ពុជាមានវត្តមាននៅលើទឹក ដីសហរដ្ឋ អាមេរិក។ ទង់ជាតិកម្ពុជា ជាមួយនឹងទង់ជាតិសហរដ្ឋមេរិក ទង់ អាស៊ាន ដែលកម្ពុជាក្នុងនាមជាប្រទេស ជាប្រធានអាស៊ានដឹកនាំ គណៈប្រតិភូទៅប្រជុំនៅសហរដ្ឋអាមេរិក។ នេះគឺជាមោទនភាព ដ៏ធំធេង របស់ប្រជាជនខ្មែរគ្រប់រូប។

ឯកឧត្តមបានបន្តទៀតថា នេះសរបញ្ជាក់ថា យើងបានធ្វើ រឿង ដ៏ ត្រឹមត្រូវ ។យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ស្តារនិង កសាង កម្ពុជា រហូតដល់កម្រិតមួយដែលយើងជាប្រធានអាស៊ាន ឈរ ដោយមោទនភាពជាបណ្តាប្រទេសផ្សេងទៀតនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះជាជោគជ័យមួយដ៏ធំធេងរបស់ ប្រទេសកម្ពុជា តែ ម្តង។

ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការវិវត្តរបស់កម្ពុជាក្នុង រយៈពេលចុងក្រោយនេះ ជាការវិវត្តជាប្រវត្តិសាស្ត្រ នឹងធ្វើឱ្យ អនាគត កម្ពុជាភ្លឺស្វាង និងច្បាស់លាស់ជាងមុនបន្ថែមទៀត ដោយគ្មាននរណាអាចធ្វើបានក្រៅពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នោះទេ ដែលដឹកនាំនាវាកម្ពុជាឱ្យទៅមុខបន្តទៀត ជាមួយនឹងការ ធានាបាននូវអនាគតមួយដ៏រុងរឿងសម្រាប់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានកោតសសើរវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមទប់ស្កាត់រីករាលដាលនៃ ជំងឺកូវីដ-១៩។ ជាពិសេស គឺការចូលរួមចាក់វ៉ាក់សាំង ដើម្បីបង្កើត នូវសហគមន៍បន្ស៉ាំ ដែលអនុញ្ញាតឱ្យយើងបានបើកប្រទេស ឡើង វិញ។
ជាមួយគ្នានេះ ឯកឧត្តមក៏សូមកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអនុវត្តគោលនយោបាយអប់រំយ៉ាងខ្ជាប់ខ្ជួន ការធ្វើ កំណែទម្រង់លើវិស័យអប់រំ ជាមួយនឹងការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីអនុវត្តឱ្យបាន ជោគជ័យ គោលនយោបាយវិស័យអប់រំ។

ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ អនុវត្តគោលនយោបាយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner