សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការដឹកគុណចំពោះនិវត្តន៍ជនស៊ីវិលនិងបងប្អូនអ្នកស្នេហាជាតិយើងទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជនកន្លងមក

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនស៊ីវិល ចំនួន ១៦០៥នាក់ និង និវត្តជនអតីតយុទ្ធ ជន ចំនួន ១៤៤៧នាក់ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នា២០២២ នាក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បន្ទាប់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ធ្វើសុន្ទកថាស្វាគមន៍និងរបាយការណ៍ ជម្រាបជូនពី ស្ថានភាពនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានទទួលប្រាក់សោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ ពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងរួចមក សម្ដេច ក្រឡាហោម ស ខេង បានសម្តែងនូវដឹងគុណចំពោះបងប្អូននិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន កម្ពុជាយើងនៅគ្រប់ដំណាក់កាល និង ផ្ញើការសាកសួរសុខទុក្ខដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុង បំពេញ បេសកកម្មដ៏ឧត្តុងឧត្តម ក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំពុងបំពេញបេសកកម្មថែរក្សា សន្តិភាព គោលដៅមនុស្សធម៌ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិផងដែរ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវសុខសន្តិភាពមានស្ថិរភាព នយោបាយពេញលេញគ្របដណ្តប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់ បន្តការអភិវឌ្ឍគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បី តបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនយើង ។

ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថមថវិកា ជូនដល់និវត្តជនស៊ីវិលចំនួន ១៦០៥នាក់ និង និវត្តជនអតីតយុទ្ធជនចំនួន ១៤៤៧នាក់ ក្នុងម្នាក់ៗទទួលថវិកា៥ម៉ឺនរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner