គជបអំពាវនាវពលរដ្ឋត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតឃុំសង្កាត់ (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈ សម្បត្តិឱ្យបានរួចរាល់ដើម្បីចូលរួមការបោះឆ្នោតឃុំនិងសង្កាត់ដែលនឹងមកដល់រយៈពេល ២០ថ្ងៃទៀតតែប៉ុណ្ណោះ។

សេចក្តីអំពាវនាវរបស់គជប ថ្ងៃទី១៦ឧសភានេះ បានប្រាប់ពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រូវត្រៀមអត្តសញ្ញាណបណ្ណជាតិខ្មែរដែលមាន សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោតដើម្បីចូលរួមការបោះឆ្នោត ថ្ងៃទី៥មិថុនាខាងមុខនេះ។

ការបោះឆ្នោតដែលនឹងមកដល់រយៈពេល២០ថ្ងៃទៅមុខទៀតនេះ មានការចូលរួមបេក្ខជនពីគណបក្សចំនួន១៧ដែលឈរឈ្មោះក្នុងការបោះឆ្នោតឃុំនិងសង្កាត់ទូទាំងប្រទេស មានចំនួនសរុប ៨ម៉ឺន៦ពាន់៩២នាក់។ 

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ មានចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះ ឆ្នោតនាពេលខាងមុខ នឹងមានចំនួនជាង២ម៉ឺន ការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេស សរុបចំនួន ១ពាន់៦៥២ឃុំ-សង្កាត់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner