សាខាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទទួលសមាជិកថ្មីជិត១ពាន់៥០០នាក់ (Video Inside)

សាខាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ចាម ទទួលបានសមាជិកថ្មីចំនួនជិត១ពាន់៥០០ នាក់បន្ថែមទៀតខណៈការបោះឆ្នោតឃុំនិងសង្កាត់កាន់តែឈានជិតមកដល់នាពេលខាងមុខនេះ។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីទាំងជិត១ពាន់៥០០នាក់នោះ បានធ្វើកាលពីថ្ងៃទី១៥ ឧសភា នៅសង្កាត់កំពង់ចាមនិងសង្កាត់សំបូរមាស ក្រោមអធិបតីភាពប្រធានគណៈកម្មាធិការ បក្ស ខេត្តលោក អ៊ុន ចាន់ដា។

ប្រធានគណៈកម្មាធិការបក្សខេត្ត ត្រូវបានគេដកស្រង់សម្តី ដែលបាន ថ្លែងក្នុងឳកាសបញ្ចូលសមាជិកថ្មីទាំងឡាយនោះថា «ការស្ម័គ្រចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកថ្មីនាពេលនេះ គឺដោយសារការ មើលឃើញថា គឺមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយ គត់ ដែល​មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការរីក ចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបានឡើយ»។

ការទទួលសមាជិកថ្មីចូលរួមក្នុងគណបក្សនេះ គឺនៅទន្ទឹមនឹងជោគជ័យជាប្រវត្តិសាស្ត្រនៃ ដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងឳកាស បំពេញទស្សនកិច្ចការងារនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner